ព័ត៌មានអន្ដរជាតិ
អាមេរិកចាប់ផ្តើមប្រើយន្តហោះអត់មនុស្សជិះវាយប្រហារក្រុម Isis-K វិញហើយ
មន្ត្រីយោធាម្នាក់បាននិយាយថា សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រើយន្តហោះអត់មនុស្សជិះ (ដ្រូន)វាយប្រហារលើក្រុមរដ្ឋឥស្លាមនិយម (IS) នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់សមាជិកក្រុមនេះ១នាក់ហើយ។

ប្រតិបត្តិការវាយប្រហារមានគោលដៅលើក្រុមសកម្មប្រយុទ្ធ IS-K នៅខេត្ត Nangahar។ ក្រុម IS-K បាននិយាយថា ខ្លួនជាអ្នកធ្វើការវាយប្រហារនៅព្រលានយន្តហោះកាប៊ុលកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដែលបានសម្លាប់មនុស្សជាច្រើនដែលរហូតដល់ពេលនេះជាង១៧០នាក់ ក្នុងនោះកងទ័ពអាមេរិក១៣នាក់ក៏បានស្លាប់ដែរ។
សហរដ្ឋអាមេរិកបាននិយាយថា ការចង្អុលបង្ហាញពីដំបូងបាននាំដល់ការវាយប្រហារលើគោលដៅក្រុម IS និងមិនមានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់ទេ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានសន្យាកាលពីថ្ងៃសុក្រថា នឹងមិនលើកលែងឲ្យក្រុមដៃដល់ដែលបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រលានយន្តហោះកាប៊ុល ហើយនឹងតាមប្រមាញ់ជនដៃដល់ទាំងនោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ