Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុផល២យ៉ាង មនុស្សអាចនឹងត្រូវចាក់វ៉ាក់សាំង បង្ការកូវីដ រាល់ឆ្នាំ

បានផុស

នៅ

អស់រយៈពេលជាងមួយឆ្នាំមកហើយដែលជំងឺរាតត្បាតកូវីដ-១៩បានផ្ទុះឡើង។ វ៉ាក់សាំង ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពជាច្រើន ត្រូវបានបង្កើតនិងអនុញ្ញាតឲ្យប្រើប្រាស់នៅទូទាំងពិភពលោក។

វ៉ាក់សាំងរាប់លានដូស ត្រូវបានចាក់រួចទៅហើយ។ អ្វីដែលគេកំពុងចង់ដឹងនាពេលនេះគឺថា តើមនុស្សនឹងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជារៀងរាល់ឆ្នាំដែរឬទេ? តើទៅពេលអនាគត វ៉ាក់សាំងកូវីដ អាចត្រូវបានគេចាក់ញឹកញាប់ប៉ុនណាទៅ?

លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា “នៅថ្ងៃខាងមុខ យើងមិនអាចមើលឃើញទេ យើងអាចនឹងត្រូវចាក់វ៉ាក់សាំងកូវីដ១៩ជាលក្ខណៈ Repeat Dose ឬហៅថាដូសរម្លឹក។ លោកជំទាវបន្តថា វាប្រៀបជំងឺផ្តាសាយអ៊ីចឹង ដូសរម្លឹកនេះគឺយើងអាចនឹងត្រូវចាក់រៀងរាល់ឆ្នាំ គឺមួយឆ្នាំចាក់ម្តង។

ចំណែកអ្នកវិទ្យាសាស្រ្តជាន់ខ្ពស់នៅអង្គការ Johns Hopkins Center for Health Security លោក Amesh A. Adalja បានឲ្យដឹងថា តម្រូវការសម្រាប់ការចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំ គឺត្រូវបានកំណត់ដោយកត្តាពីរយ៉ាង។ មួយគឺរយៈពេលនៃភាពស៊ាំ និងមួយទៀតគឺតម្រូវការដើម្បីធ្វើបច្ចុប្បន្នភាពរបស់វ៉ាក់សាំង ការពារវីរុសបំប្លែងខ្លួនថ្មីៗ។

នៅក្នុងការវិភាគរបស់ខ្ញុំ អនុសាសន៍សម្រាប់ការចាក់វ៉ាក់សាំង repeat dose ឬដូសរម្លឹកនឹងចាំបាច់ បើសិនជាការសិក្សាបង្ហាញថា អង់ទីគ័រនៅក្នុងខ្លួនរបស់មនុស្សធ្លាក់ចុះ ហើយត្រូវការវ៉ាក់សាំងបន្ថែមដើម្បីរក្សាកម្រិតអង់ទីគ័រឲ្យនៅដដែល។

លើសពីនេះទៀត ដោយសារការលេចចេញនូវវីរុសបំប្លែងខ្លួនថ្មីៗ ក្រុមហ៊ុននានាកំពុងធ្វើបច្ចុប្បន្នភាពវ៉ាក់សាំងដែលមានស្រាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Healio

ចុចអាន៖ ឈប់បារម្ភ! វ៉ាក់សាំងស៊ីណូវ៉ាក់ គ្មានផលប៉ះពាល់ចំពោះមនុស្សវ័យចំណាស់ទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាព​បង្កបង្កើន​ស្រូវ​កសិករនៅ​ស្រុក​ចំនួន ៣ ក្នុង​ខេត្ត​បាត់ដំបង

សន្តិសុខសង្គម១៦ នាទីutes មុន

ខេត្តក្រចេះ ត្រៀមកម្លាំងប្រមាណ ៤០០ នាក់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អំឡុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

Sokha Hotels

ព័ត៌មានពេញនិយម