ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Sputnik V បញ្ចុះបញ្ចូលឲ្យក្រុមហ៊ុន AstraZeneca រួមវ៉ាក់សាំងកូវីដជាមួយគ្នា
ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ ១៩ Sputnik V របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ថា ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca គួរតែព្យាយាមបញ្ចូលគ្នានូវការសាកល្បងព្យបាលរបស់ខ្លួនជាមួយវ៉ាក់សាំងរុស្ស៊ីដើម្បីបង្កើនប្រសិទ្ធភាព ។
ការលើកឡើងបែបនេះរបស់ក្រុមហ៊ុនរុស្ស៊ីកើតឡើង បន្ទាប់ពីប្រធានក្រុមហ៊ុនផលិតថ្នាំអង់គ្លេស AstraZeneca បាននិយាយថា ការស្រាវជ្រាវបន្ថែមលើវ៉ាក់សាំងកូវីដរបស់ខ្លួនគឺត្រូវការជាចាំបាច់ បន្ទាប់ពីមានសំណួរអំពីប្រសិទ្ធភាព ប៉ុន្តែការធ្វើតេស្តបន្ថែមនេះទំនងជាមិនប៉ះពាល់ដល់ការអនុម័តបទប្បញ្ញត្តិនៅអឺរ៉ុបទេ ។

ប្រទេសរុស្ស៊ីបាននិយាយថា វ៉ាក់សាំង Sputnik V របស់ខ្លួនមានប្រសិទ្ធភាព ៩២ ភាគរយក្នុងការការពារមនុស្សពីជំងឺកូវីដ ១៩ ។ នេះបើយោងតាមលទ្ធផលនៃការសាកល្បងបណ្តោះអាសន្ន ខណៈដែលក្រុមហ៊ុន AstraZeneca បាននិយាយថា វ៉ាក់សាំងកូវីដ ១៩ របស់ខ្លួនមានប្រសិទ្ធភាពជាមធ្យម ៧០ ភាគរយក្នុងការសាកល្បង ហើយអាចមានប្រសិទ្ធភាពរហូតដល់ ៩០ ភាគរយ ។
ក្រុមហ៊ុនផលិតវ៉ាក់សាំងរុស្ស៊ីបាននិយាយនៅលើគណនី Twitter ថា “ប្រសិនបើពួកគេចាប់ផ្ដើមសម្រាប់ការសាកល្បងព្យាបាលសាជាថ្មី យើងស្នើឲ្យព្យាយាមរួមបញ្ចូលគ្នារវាងការចាក់វ៉ាក់សាំង AstraZeneca ជាមួយវ៉ាក់សាំង Sputnik V លើមនុស្សដើម្បីបង្កើនប្រសិទ្ធភាព ។ ការបញ្ចូលគ្នារវាងវ៉ាក់សាំងអាចមានសារសំខាន់សម្រាប់ប្រសិទ្ធភាពថ្មី” ។

ក្រុមហ៊ុន AstraZeneca បាននិយាយថា ខ្លួននឹងមានវ៉ាក់សាំងចំនួន ២០០ លានដូសនៅចុងឆ្នាំ ២០២០ ។ វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងនៅចក្រភពអង់គ្លេសត្រូវបានគេមើលឃើញថាជាក្តីសង្ឃឹមដ៏ល្អបំផុតមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដោយសារតែតម្លៃថោក និងសមត្ថភាពរបស់វាត្រូវបានដឹកជញ្ជូននៅសីតុណ្ហភាពទូរទឹកកកធម្មតា ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះអង់គ្លេសមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១.៣៤ លានករណី និងមានអ្នកស្លាប់ ៤៩,៥៤៥ នាក់ ខណៈប្រទេសរុស្ស៊ីមានករណីឆ្លងចំនួន ២,១៨៧,៩៩០ នាក់ និងមានអ្នកស្លាប់ចំនួន ៣៨,០៦២ នាក់ ហើយជាប្រទេសមានករណីឆ្លងធំជាងគេទីបួននៅលើពិភពលោកនៅពីក្រោយសហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Straits Times

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ