Connect with us

ព័ត៌មានអន្ដរជាតិ

លោក ចូ បៃដិន ព្រមានថា ការវាយប្រហារមួយទៀតនៅ ព្រលានយន្តហោះក្រុង កាប៊ុល ជិតកើតឡើងហើយ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានថា ការវាយប្រហារមួយទៀតនៅអាកាសយានដ្ឋានក្រុងកាប៊ុល ជិតកើតឡើងហើយ បន្ទាប់ពីមេបញ្ជាការយោធាបានប្រាប់លោកថា វាអាចកើតឡើងនៅព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)។

Biden says another attack on Kabul airport 'highly likely'

ការព្រមាននេះបានធ្វើឡើង ស្របពេលសហរដ្ឋអាមេរិក កំពុងបន្តការជម្លៀស។

មនុស្សប្រហែល ១៧០ នាក់ បានស្លាប់បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានកំណត់គោលដៅលើព្រលានយន្តហោះ កាលពីថ្ងៃព្រហស្បតិ៍។

ក្រុម IS-K បានអះអាងទទួលខុសត្រូវចំពោះ ការវាយប្រហារនេះ។

ជាការសងសឹក សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានកាលពីល្ងាចថ្ងៃសុក្រ ដោយបានសម្លាប់សមាជិកកំពូលពីរនាក់របស់ក្រុម IS-K ឬគេស្គាល់ថាជាក្រុមរដ្ឋឥស្លាម (IS) នៅខេត្ត Khorasan។

សមាជិកទាំងពីរ ត្រូវបានគេជឿថា ជាអ្នករៀបចំផែនការនិងជាអ្នកសម្របសម្រួលបំផ្ទុះគ្រាប់បែក។

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា “ការវាយប្រហារនេះ មិនមែនជាលើកចុងក្រោយនោះទេ”។

គួរបញ្ជាក់ថា ISIS-K គឺជាក្រុមប្រព្រឹត្តអំពើឃោឃៅនិងហិង្សាបំផុត ក្នុងចំណោមក្រុមសកម្មប្រយុទ្ធជីហាដទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ពួកគេមានការខ្វែងគំនិតគ្នាជាមួយក្រុមតាលីបង់ ដោយចោទប្រកាន់ពួកគេថាបានបោះបង់ចោលពួកជីហាដនិងសមរភូមិ ហើយងាកទៅរកការចរចាសន្តិភាពនៅក្នុងសណ្ឋាគារលំដាប់ខ្ពស់នៅទីក្រុងដូហា ប្រទេសកាតាវិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ពីតំណែងរដ្ឋមន្ត្រី អាហ្វហ្គានីស្ថាន មកជាអ្នកធាក់កង់ដឹកជញ្ជូនអាហារនៅ អាល្លឺម៉ង់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម