ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុប រកឃើញ មីវៀតណាម ២ប្រភេទ មានផ្ទុកសារធាតុគីមី សម្លាប់សត្វល្អិត
អាជ្ញាធរសុវត្ថិភាពចំណីអាហារនៃប្រទេសអៀរឡង់ (FSAI) បានប្រកាសថា ផលិតផលមីកញ្ចប់មួយចំនួន រួមទាំងពីរប្រភេទ មកពីក្រុមហ៊ុនផលិតមីវៀតណាម Acecook ដែលវិនិយោគដោយជនជាតិជប៉ុនផងដែរ ត្រូវបានប្រមូលពីទីផ្សារមកវិញ ដោយសារតែរកឃើញមានផ្ទុកសារធាតុសម្លាប់សត្វល្អិត ethylene oxide ដែលមិនត្រូវបានអនុញ្ញាត។

មីកញ្ចប់ដែលត្រូវបានរកឃើញថាមានផ្ទុកសារធាតុនេះ រួមមានមី Hao Hao រសជាតិបង្គាតុងយ៉ាំ និងមី Good រសជាតិ ឆ្អឹងជំនីជ្រូក។ នេះបើតាមការប្រកាសរបស់ FSAI នៅលើគេហទំព័ររបស់ខ្លួន។
ក្រៅពីផលិតផលដែលផលិតនៅវៀតណាមចំនួនពីរនេះ មីដែលប្រមូលមកវិញក៏រួមមានទាំងផលិតផលមីកញ្ចប់រសជាតិគ្រឿងសមុទ្រ Yato របស់ប្រទេសចិនផងដែរ។

FSAI និយាយថា ខ្លួនបានរកឃើញសារធាតុ ethylene oxide ដែលជាថ្នាំសម្លាប់សត្វល្អិត មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងម្ហូបអាហារដែលដាក់លក់នៅក្នុងសហភាពអឺរ៉ុប។
សេចក្តីប្រកាសបាននិយាយថា “ថ្វីបើការប្រើប្រាស់ផលិតផលដែលមានសារធាតុនេះ មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពក៏ដោយ ក៏អាចមានបញ្ហាសុខភាពដែរ ប្រសិនបើនៅតែបន្តប្រើប្រាស់ក្នុងរយៈពេលយូរ។ ដូច្នេះការប៉ះពាល់សារធាតុនេះ ចាំបាច់ត្រូវកាត់បន្ថយឲ្យបានតិចបំផុត”។

ដើម្បីឆ្លើយតបទៅនឹងការប្រមូលមកវិញនេះ ក្រសួងសុខាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋបាលចំណីអាហារវៀតណាមក្រោមការគ្រប់គ្រងរបស់ខ្លួន នឹងស្នើសុំទៅក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មដែលទទួលបន្ទុកគ្រប់គ្រងផលិតផលមីកញ្ចប់ ឲ្យបំភ្លឺករណីនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ សិប្បកម្មវៀតណាមមួយកន្លែង យកម៉ាសប្រើរួចរាប់តោន ទៅកែច្នៃ ហើយដាក់លក់លើទីផ្សារវិញ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់