ព័ត៌មានអន្ដរជាតិ
ស្លាប់ ២ នាក់នៅជប៉ុន ក្រោយចាក់វ៉ាក់សាំង Moderna
មនុស្សពីរនាក់បានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំង Moderna។ អ្នកទាំងពីរ ត្រូវបានក្រសួងសុខាភិបាលជប៉ុនបញ្ជាក់ថា បានចាក់វ៉ាក់សាំងដែលក្រោយមកត្រូវបានផ្អាកបន្ទាប់ពីរកឃើញមានផ្ទុកមេរោគ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា បុរសអាយុ ៣០ឆ្នាំ និង ៣៨ឆ្នាំ បានស្លាប់នៅខែនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីទទួលបានវ៉ាក់សាំង Moderna ដូសទី២។ ពួកគេម្នាក់ៗ បានចាក់វ៉ាក់សាំង ដែលស្ថិតក្នុងចំណោមវ៉ាក់សាំង ត្រូវបានផ្អាកកាលពីថ្ងៃព្រហស្បតិ៍។
ក្រសួងឲ្យដឹងថា មូលហេតុនៃការស្លាប់កំពុងត្រូវបានស៊ើបអង្កេត ហើយបច្ចុប្បន្នទំនាក់ទំនងជាមួយការចាក់វ៉ាក់សាំងនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
ក្រសួងបន្តថា បុរសទាំងពីរមានគ្រុនក្តៅបន្ទាប់ពីចាក់វ៉ាក់សាំង ហើយមិនមានជំងឺរ៉ាំរ៉ៃឬប្រវត្តិអាឡ័កស៊ីឡើយ។
![2 People Die in Japan After Moderna Shots From Tainted Batch | Voice of America - English](https://im-media.voltron.voanews.com/Drupal/01live-166/styles/892x501/s3/2021-08/ap_tokyo_moderna.jpg?itok=QJ4cajbP)
គួរបញ្ជាក់ថា ប្រទេសជប៉ុនបានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ១.៦៣ លានដូស ដែលត្រូវបានបញ្ជូនទៅមណ្ឌលចាក់ថ្នាំបង្ការចំនួន ៨៦៣ កន្លែងនៅទូទាំងប្រទេស ពោលគឺជាងមួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុនចែកចាយក្នុងស្រុកឈ្មោះ Takeda Pharmaceutical បានទទួលរបាយការណ៍ពីមេរោគឆ្លង នៅក្នុងដបវ៉ាក់សាំងមួយចំនួន។
យ៉ាងណាក្តី រដ្ឋាភិបាលនិងក្រុមហ៊ុន Moderna បាននិយាយថា គ្មានបញ្ហាសុវត្ថិភាពឬប្រសិទ្ធភាព ត្រូវបានរកឃើញទេ ហើយការផ្អាកនេះគ្រាន់តែជាការប្រុងប្រយ័ត្នជាមុនប៉ុណ្ណោះ។
![Two die in Japan after shots from suspended Moderna vaccines | Ariana News](https://g7t9m5v9.stackpathcdn.com/wp-content/uploads/2021/08/jjjj-1000x600.jpg)
ទូរទស្សន៍ជាតិជប៉ុន NHK បានរាយការណ៍ថា មេរោគនេះ ត្រូវបានគេជឿថាជាភាគល្អិតលោហធាតុ។
ប្រជាជនជប៉ុនប្រមាណ ៤៤ ភាគរយ បានទទួលវ៉ាក់សាំងពេញលេញ ខណៈប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងវីរុស ដែលជំរុញដោយមេរោគបំប្លែងខ្លួន Delta៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ជប៉ុន ឈប់ ប្រើ វ៉ាក់ សាំង Moderna ១.៦៣ លាន ដូស ជុំវិញមាន រោគ ចម្លង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?