ព័ត៌មានអន្ដរជាតិ
ជនជាតិអាហ្វហ្គានីស្ថានដែលមកដល់អង់គ្លេស ត្រូវទុកចោល ដោយសារគោលនយោបាយ ក្រសួងមហាផ្ទៃ
ជនជាតិអាហ្វហ្គានីស្ថានម្នាក់ ដែលបានមកដល់ចក្រភពអង់គ្លេសកាលមានអាយុ ១៤ ឆ្នាំបន្ទាប់ពីរត់គេចពីការធ្វើទុក្ខបុកម្នេញ ពេលនេះត្រូវបានគេទុកចោល ដោយសារតែគោលនយោបាយរបស់ក្រសួងមហាផ្ទៃ បានរារាំងការសម្រេចចិត្តលើរាល់ពាក្យសុំសិទ្ធិជ្រកកោនសម្រាប់អ្នកមកពីប្រទេសអាហ្វហ្គានីស្ថាន។

ជនជាតិអាហ្វហ្គានីស្ថានវ័យ២៦ឆ្នាំរូបនេះ ក៏បានចាប់ផ្តើមសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងគោលនយោបាយនេះ តែម្តង។
ការរារាំងសេចក្តីសម្រេចចិត្ត លើការទាមទារឲ្យការពារជនជាតិអាហ្វហ្គានីស្ថានដែលបច្ចុប្បន្នស្ថិតនៅក្នុងចក្រភពអង់គ្លេស ត្រូវបានលាតត្រដាង នៅពេលមេធាវីរបស់បុរសរូបនេះ បានស្នើសុំធ្វើឲ្យប្រសើរឡើងនូវឋានៈអន្តោប្រវេសន៍របស់គាត់។

លោក Jamie Bell នៃក្រុមមេធាវី Duncan Lewis បានទទួលសំបុត្រមួយពីមន្រ្តីក្រសួងមហាផ្ទៃម្នាក់ដែលបញ្ជាក់ថា “ដោយសារព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ននេះ យើងមានការជាប់គាំងលើសំណុំរឿងអាហ្វហ្គានីស្ថានទាំងអស់ ខណៈរង់ចាំការធ្វើបច្ចុប្បន្នភាពគោលនយោបាយ។
យោងតាមទិន្នន័យដែលចេញផ្សាយថ្មីៗពីក្រសួងមហាផ្ទៃបានបង្ហាញថា ជនជាតិអាហ្វហ្គានីស្ថានចំនួន ៣,២១៣ នាក់ កំពុងរង់ចាំការសម្រេចចិត្តលើការទាមទាររបស់ពួកគេ នៅត្រឹមចុងខែមិថុនាឆ្នាំ២០២១។

បុរសជនជាតិអាហ្វហ្គានីស្ថាន បានប្រាប់កាសែត Guardian ថា គាត់តក់ស្លុតយ៉ាងខ្លាំងដោយសារព័ត៌មាន អំពីការសម្រេចចិត្តលើករណីរបស់គាត់និងជនជាតិអាហ្វហ្គានីស្ថានដទៃទៀត។
ក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យចៅក្រមតុលាការអន្តោប្រវេសន៍ ឈប់ស្តាប់ការទាមទារអំពីការការពារជនជាតិអាហ្វហ្គានីស្ថានផងដែរ។

នៅក្នុងលិខិតថ្មីមួយទៅកាន់តុលាការ មន្រ្តីក្រសួងមហាផ្ទៃបាននិយាយថា “តំណាងរបស់រដ្ឋលេខាធិការ បានទទួលយកព័ត៌មានដែលបង្ហាញយ៉ាងច្បាស់ថា ក្រុមតាលីបង់បានគ្រប់គ្រងប្រទេសភាគច្រើន រួមទាំងទីក្រុងកាប៊ុលផងដែរ។ ទោះយ៉ាងណាក៏ដោយ ហានិភ័យនៃការវិលត្រឡប់សម្រាប់អ្នកដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេសនាពេលបច្ចុប្បន្នគឺមិនត្រូវបានដឹងច្បាស់ទេ។
នៅសប្តាហ៍នេះ ក្រសួងមហាផ្ទៃបានបង្ហាញពីស្ថិតិជនអន្តោប្រវេសន៍ប្រចាំឆ្នាំរបស់ខ្លួន ដែលបានរកឃើញថា ខ្លួនបានបដិសេធប្រហែលពាក់កណ្តាលនៃការសុំសិទ្ធិជ្រកកោនរបស់ជនជាតិអាហ្វហ្គានីស្ថាននៅចុងខែមិថុនាឆ្នាំ ២០២១។ ក្នុងចំណោមជនជាតិអាហ្វហ្គានីស្ថាន ១,៤៦៧នាក់ដែលមកដល់ចក្រភពអង់គ្លេសដើម្បីស្វែងរកសុវត្ថិភាព មាន៥៥ភាគរយ ត្រូវបានផ្តល់ឋានៈជាជនភៀសខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ កុំបន្ទោសអាហ្វហ្គានីស្ថាន! បើអាមេរិកមិនយល់ពីកំហុសរបស់ខ្លួន អាមេរិកនឹងបន្តធ្វើខុសទៀត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ