ព័ត៌មានអន្ដរជាតិ
ជនភៀសខ្លួនអាហ្វហ្គានីស្ថានម្នាក់ទៀត សម្រាលកូនលើយន្តហោះ (មានវីដេអូ)
ជនភៀសខ្លួនអាហ្វហ្គានីស្ថានម្នាក់ ដែលកំពុងធ្វើដំណើរទៅចក្រភពអង់គ្លេស បានផ្តល់កំណើតដល់ទារិកាម្នាក់ នៅរយៈកម្ពស់ ៣០,០០០ ហ្វីត ខណៈជិះយន្តហោះជម្លៀសទៅកាន់ទីក្រុង Birmingham។

នៅពេលសម្រាលកូន នាង Soman Noori អាយុ២៦ឆ្នាំ កំពុងស្ថិតនៅលើជើងហោះហើរចេញពីទីក្រុង ឌូបៃ ទៅកាន់ទីក្រុង Birmingham ក្រោយពេលនាងចាកចេញពីទីក្រុង កាប៊ុល។
ដោយគ្មានវេជ្ជបណ្ឌិតនៅលើយន្តហោះ សមាជិកកាប៊ីន បានជួយសម្រាលទារិកាដែលមានឈ្មោះ Havva ឬជាភាសាអង់គ្លេសថា Eve។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ទាំងម្តាយនិងកូនគឺមានសុខភាពល្អ។
នាង Noori បានធ្វើដំណើរជាមួយស្វាមីរបស់នាងឈ្មោះ Taj Moh Hammat អាយុ ៣០ ឆ្នាំនិងកូនពីរនាក់ទៀត។

ក្រុមហ៊ុនអាកាសចរណ៍ទួរគីនិយាយថា ជើងហោះហើរនេះ បានចុះចតនៅប្រទេសគុយវ៉ែត ជាវិធានការការពារជាមុន មុននឹងបន្តដំណើរទៅកាន់ទីក្រុង Birmingham ហើយចុះចតនៅម៉ោង ១១ និង ៤៥ នាទីព្រឹកថ្ងៃសៅរ៍។
គួរបញ្ជាក់ថា ការចាប់កំណើតរបស់ Havva បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីស្ត្រីអាហ្វហ្គានីស្ថានម្នាក់ទៀត សម្រាលកូនខណៈកំពុងជិះយន្តហោះជម្លៀសទៅកាន់ប្រទេសអាល្លឺម៉ង់៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ជនជាតិអាហ្វហ្គានីស្ថានដែលមកដល់អង់គ្លេស ត្រូវទុកចោល ដោយសារគោលនយោបាយ ក្រសួងមហាផ្ទៃ

-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច