ព័ត៌មានអន្ដរជាតិ
ក្រោយស្លាប់២នាក់ ពេលនេះ ជប៉ុន រកឃើញមេរោគបន្ថែមទៀត នៅក្នុងវ៉ាក់សាំង Moderna
នៅថ្ងៃទី២៩ខែសីហា តំបន់ អូគីណាវ៉ា របស់ប្រទេសជប៉ុន បានផ្អាកការប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ របស់ក្រុមហ៊ុន Moderna បន្ទាប់ពីមេរោគមួយទៀត ត្រូវបានប្រទះឃើញ។

ការផ្អាកនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រសួងសុខាភិបាលជប៉ុននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើការស្លាប់របស់បុរសពីរនាក់ ដែលបានចាក់វ៉ាក់សាំង Moderna មានមេរោគ ថ្វីបើមូលហេតុនៃការស្លាប់ របស់ពួកគេមិនត្រូវបានបញ្ជាក់ច្បាស់ក៏ដោយ។
នៅថ្ងៃអាទិត្យ ខេត្ត អូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន បានផ្អាកកម្មវិធីចាក់វ៉ាក់សាំងខ្លះៗ ដោយសារតែបញ្ហានេះ។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា “យើងកំពុងផ្អាកការប្រើប្រាស់វ៉ាក់សាំង កូវីដ-១៩ របស់ក្រុមហ៊ុន Moderna ព្រោះសារធាតុមានមេរោគ ត្រូវបានរកឃើញនៅក្នុងដបថ្នាំមួយចំនួន”។
ទោះបីជាយ៉ាងណាក៏ដោយ ប្រអប់វ៉ាក់សាំងរងផលប៉ះពាល់ដោយមេរោគ ដែលត្រូវបានគេប្រទះឃើញនៅអូគីណាវ៉ាកាលពីថ្ងៃសៅរ៍ គឺខុសពីវ៉ាក់សាំងចំនួន ១.៦៣ លានដូសដែលត្រូវបានផ្អាកបន្ទាប់ពីការស្លាប់មនុស្សពីរនាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ស្លាប់ ២ នាក់នៅជប៉ុន ក្រោយចាក់វ៉ាក់សាំង Moderna

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ