ព័ត៌មានអន្ដរជាតិ
បុរសជើងចាស់មួយក្រុមចេញមុខចរចាជាមួយតាលីបង់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី
អ្នកដឹកនាំអាហ្វហ្គានីស្ថានជើងចាស់មួយក្រុមរាប់ទាំងបុរសខ្លាំងពីរនាក់ប្រចាំតំបន់កំពុងសម្លឹងរកការពិភាក្សាជាមួយក្រុមតាលីបង់ និងគ្រោងជួបគ្នាក្នុងសប្តាហ៍ខាងមុខនេះដើម្បីបង្កើតរណសិរ្សថ្មីមួយសម្រាប់ចរចារជាមួយក្រុមតាលីបង់ជុំវិញការបង្កើតរដ្ឋាភិបាលថ្មីរបស់ប្រទេស។ នេះបើតាមសមាជិកក្រុមម្នាក់បាននិយាយ។
លោក Khalid Noor កូនប្រុសរបស់លោក Atta Mohammad Noor អតីអភិបាលខេត្ត Balkh ដ៏ល្បីម្នាក់នៅអាហ្វហ្គានីស្ថាន បានឲ្យដឹងថា ក្រុមនេះមានមេដឹកនាំជនជាតិភាគតិច Uzbek លោក Abdul Rashid Dostum និងអ្នកផ្សេងទៀតដែលប្រឆាំងនឹងការកាន់កាប់របស់តាលីបង់។
លោក Noor អាយុ២៧ឆ្នាំបានប្រាប់ Reuters ក្នុងបទសម្ភាសដែលប្រាប់បង្ហាញទីតាំងថា ៖«ជារួមយើងចូលចិត្តចរចា ពីព្រោះវាមិនមែនមានន័យថា បញ្ហានៅអាហ្វហ្គានីស្ថាននឹងត្រូវបានដោះស្រាយដោយយើងម្នាក់ឯងនោះទេ»។
«ដូច្នេះ វាសំខាន់ណាស់សម្រាប់សហគមន៍នយោបាយទាំងអស់របស់ប្រទេសដើម្បីដោះស្រាយ ជាពិសេសមេដឹកនាំចាស់ៗ អ្នកមានអំណាច អ្នកទទួលបានការគាំទ្រពីសាធារណៈជន»។
លោក Atta Mohammad Noor និង Abdul Rashid Dostum អតីតយុទ្ធជននៃជម្លោះ៤ទសវត្សរ៍នៅអាហ្វហ្គានីស្ថាន ដែលអ្នកទាំងពីរបានភៀសខ្លួនពីប្រទេសនៅពេលទីក្រុង Mazar-i Sharif បានធ្លាក់ទៅកណ្តាប់ដៃតាលីបង់ដោយគ្នានការប្រយុទ្ធគ្នាសោះ។
រដ្ឋាភិបាល និងកម្លាំងយោធាដែលគាំទ្រដោយសហរដ្ឋអាមេរិកបានឈប់គ្រប់កន្លែងនៅពេលក្រុមតាលីបង់បានចូលដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុលកាលពីថ្ងៃទី១៥ ខែសីហា។
ទោះបីជាយ៉ាងណា ការពិភាក្សានៅពីក្រោយគឺជាសញ្ញាមួយនៃបុរសៗជើងចាស់របស់ប្រទេសនឹងវិលត្រឡប់មកវិញ បន្ទាប់ពីយុទ្ធការណ៍យោធាគួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមតាលីបង់។
អ្នកវិភាគភាគច្រើនបាននិយាយថា វានឹងក្លាយជាការប្រឈមសម្រាប់អង្គភាពណាមួយដើម្បីគ្រប់គ្រងអាហ្វហ្គានីស្ថានរយៈពេលយូរដោយគ្មានការស្រុះស្រួលគ្នារវាងក្រុមជនជាតិភាគតិច។
មិនដូចកាលកាន់អំណាចមុនពេលឆ្នាំ២០០១ ក្រុមតាលីបង់ Pakhtun ដ៏ខ្លាំងបានស្វែងរកការគាំទ្រពីក្រុមជនជាតិភាគតិច Tajiks, Uzbeks និងជនជាតិភាគតិចផ្សេងៗទៀតខណៈពេលពួកគេបានត្រៀមការវាយប្រហារកាលពីខែមុន។
លោក Noor មានប្រសាសន៍ដោយសំអាងទៅលើការមិនរាប់បញ្ចូលរបស់របបតាលីបង់លើក្រុមជនជាតិភាគតិចថា ៖«តាលីបង់នៅត្រង់នេះពិតជាក្រអឺតក្រទមខ្លាំងណាស់ ពីព្រោះពួកគេទើបតែឈ្នះសង្គ្រាម។ ប៉ុន្តែអ្វីដែលយើងចង់គឺថា ពួកគេដឹងពីហានិភ័យនៃការគ្រប់គ្រងដែលពួកគេធ្លាប់ជួបកាលលើកមុន»។
លោក Noor ជាសមាជិកក្មេងបំផុតម្នាក់នៃក្រុមរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលធ្លាប់បានពិភាក្សាជាមួយតាលីបង់នៅកាតារបាននិយាយថា ៖«ការចុះចាញ់មិនមែនជាបញ្ហាសម្រាប់យើងទេ»។
ទោះជាយ៉ាងណា កាលពីថ្ងៃសៅរ៍ តាលីបង់បានឲ្យដឹងពីផែនការបង្កើតរដ្ឋាភិបាលថ្មីហើយ។ អ្នកនាំពាក្យតាលីបង់ Zabihullah Mujahid ជាបុគ្គលសំខាន់មួយរូបបាននិយាយថា មន្ត្រីត្រូវបានតែងតាំងរួចរាល់ហើយដើម្បីឲ្យដឹកនាំស្ថាប័នសំខាន់ដូចជា ក្រសួងសុខាភិបាល ក្រសួងអប់រំ និងធនាគារកណ្តាលជាដើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ