ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសចិនប្រាប់ទូតកំពូលអាមេរិកឲ្យអន្តរជាតិណែនាំតាលីបង់ដោយវិជ្ជមាន
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាសមេរិកលោក Antony Blinken តាមទូរសព្ទកាលពីថ្ងៃអាទិត្យម្សិលមិញថា សហគមន៍អន្តរជាតិគួរលើកទឹកចិត្តមេដឹកនាំតាលីបង់ថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថាន និងណែនាំពួកគេក្នុងផ្លូវវិជ្ជមាន។ ក្រសួងការបរទេសចិនបាននិយាយ។
យោងតាមសេចក្តីប្រកាស លោក Wang បានលើកឡើងថា រដ្ឋាភិបាលក្រុងវ៉ាក់ស៊ីនតោនគួរធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីផ្តល់ជំនួញសេដ្ឋកិច្ច និងមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន ជួយរបបថ្មីឲ្យដំណើរការមុខងាររដ្ឋាភិបាលធម្មតា រក្សាស្ថេរភាពសង្គម និងបញ្ឈប់រូបិយប័ណ្ណពីការធ្លាក់ថ្លៃ និងបង្កើនតម្លៃនៃការរស់នៅ។

«ខណៈគោរពអធិបតេយ្យភាពអាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិកគួរចាត់វិធានការជាក់ស្តែងដើម្បីជួយអាហ្វហ្គានីស្ថានប្រយុទ្ធនឹងភេរវកម្ម និងបញ្ឈប់ហិង្សា ជាជាងលេងស្តង់ដារពីរ ឬប្រយុទ្ធនឹងភេរវកម្មដោយការជ្រើសរើស»។ លោក Wang មានប្រសាសន៍ដោយព្រលានថា «ការដកកងទ័ពចេញយ៉ាងលឿនអាចបណ្តាលឲ្យក្រុមភេរវករប្រមូលផ្តុំគ្នា និងវិលមកវិញកាន់តែខ្លាំង»។
តាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិនថា ការតេទូរសព្ទត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ក្រុងវ៉ាស៊ីនតោន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា លោករដ្ឋមន្ត្រី Blinken និងលោក Wang បានឆ្លងឆ្លើយគ្នាអំពី«សារៈសំខាន់នៃសហគមន៍អន្តរជាតិដែលធ្វើឲ្យតាលីបង់ទទួលខុសត្រូវចំពោះចំពោះការប្តេជ្ញាចិត្តសង្គមដែលពួកគេត្រូវផ្តល់ឲ្យការឆ្លងកាត់ដោយសុវត្ថិភាព និងសេរីភាពសម្រាប់ការធ្វើដំណើរដល់ជនជាតិអាហ្វហ្គានីស្ថាន និងជនបរទេស»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច