Connect with us

ព័ត៌មានអន្ដរជាតិ

ការវាយប្រហារដោយយន្តហោះដ្រូន អាមេរិក មិនមែនចំក្រុម ISIS-K ទេ បែរទៅប៉ះគ្រួសារស្លូតត្រង់ ស្លាប់ភាគច្រើនជាក្មេង

បានផុស

នៅ

សាច់ញាតិនៃអ្នកស្លាប់ទាំងនោះបានប្រាប់ CNN ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អាមេរិក ដែលបានកំណត់គោលដៅយានយន្តមួយគ្រឿងនៅរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ បានកើនឡើងដល់ ៩ នាក់ ហើយសមាជិកទាំងអស់នោះគឺជាគ្រួសារតែមួយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បងប្រុសម្នាក់ក្នុងចំណោមក្រុមគ្រួសារដែលស្លាប់បានប្រាប់អ្នកកាសែត CNN កាលពីថ្ងៃអាទិត្យថា ពួកគេគឺជា “គ្រួសារធម្មតា” ដែលមិនមានទំនាក់ទំនងជាមួយក្រុម ISIS ឡើយ ។

បុរសនោះបាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ មានក្មេង ៦ នាក់ ក្នុងនោះមានប្អូនស្រីរបស់គាត់អាយុ ៤ ឆ្នាំឈ្មោះ Armin ប្អូនប្រុសអាយុ ៣ ឆ្នាំឈ្មោះ Benyamin និងប្អូនស្រី ២ នាក់ទៀតអាយុ ២ ឆ្នាំឈ្មោះ Ayat និង Sumaya ។

កន្លងមក អ្នកនាំពាក្យបញ្ជាការកណ្តាលអាមេរិកលោក Bill Urban បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅលើយានយន្តមួយគ្រឿងនៅទីក្រុងកាប៊ុលដើម្បីកម្ចាត់ក្រុម ISIS-K មុនទៅដល់ព្រលានយន្តហោះ ។

ប្រតិបត្តិការយន្តហោះគ្មានមនុស្សបើករបស់អាមេរិក សំដៅទៅលើក្រុមភេរវករនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេចាត់ទុកថាមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ដោយសារតែមានការរាយការណ៍ពីការស្លាប់របស់ជនស៊ីវិល រួមទាំងមនុស្សស្លូតត្រង់ និងកុមារជាដើម ។

កាលពីថ្ងៃសុក្រសេតវិមានបានសារភាពថា មានការបែកបាក់នៅក្នុងដំណើរការសន្តិសុខ ទើបមានការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រលានយន្តហោះទីក្រុងកាប៊ុល ដែលត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្សយ៉ាងតិច ១៨២ នាក់ក្នុងនោះមានទាហានអាមេរិក ១៣ នាក់ ។

ការវាយប្រហារនេះត្រូវបានអះអាងដោយក្រុម ISIS-K ហើយកើតឡើង ចំពេលមានភាពវឹកវរក្នុងការជម្លៀសប្រជាជនអាមេរិកចេញពីអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុលកាលពីថ្ងៃទី ១៥ ខែសីហា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក ចូ បៃដិន ព្រមានថា ការវាយប្រហារមួយទៀតនៅ ព្រលានយន្តហោះក្រុង កាប៊ុល ជិតកើតឡើងហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម