ព័ត៌មានអន្ដរជាតិ
តាលីបង់ ថា មិនចាំបាច់បង្កើត “តំបន់សុវត្ថិភាព” នៅក្រុងកាប៊ុលឡើយ អាហ្វហ្គានីស្ថានឯករាជ្យហើយ
ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យបានបោះបង់គំនិតបង្កើត “តំបន់សុវត្ថិភាព” ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (UN) នៅទីក្រុងកាប៊ុល ថាវាមិនចាំបាច់ ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃសៅរ៍ថា ទីក្រុងប៉ារីស និងទីក្រុងឡុងដ៍នឹងជួបពិភាក្សាគ្នានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាពីការបង្កើត “តំបន់សុវត្ថិភាព” ដើម្បីអនុញ្ញាតឲ្យមានការបន្តប្រតិបត្តិការមនុស្សធម៌ ។
ទន្ទឹមនោះ អ្នកនាំពាក្យតាលីបង់លោក Suhail Shaheen បានប្រាប់ទូរទស្សន៍ France Inter ថា “វាមិនចាំបាច់ទេ ។ អាហ្វហ្គានីស្ថានគឺជាប្រទេសឯករាជ្យ ។ តើតំបន់បែបនេះអាចត្រូវបានបង្កើតឡើងនៅបារាំង ឬចក្រភពអង់គ្លេសបានទេ? ” ។
លោកបានបន្ថែមថា ទោះយ៉ាងណាតាលីបង់បានគាំទ្រគំនិតនៃការឈានដល់កិច្ចព្រមព្រៀង ជាមួយប្រទេសខ្លះដើម្បីជួយចលនាស្តារប្រតិបត្តិការឡើងវិញនៃអាកាសយានដ្ឋានកាប៊ុល ។
គួរបញ្ជាក់ថា អាហ្វហ្គានីស្ថានបានធ្លាក់ទៅលើដៃក្រុមតាលីបង់កាលពីថ្ងៃទី ១៥ ខែសីហា ខណៈដែលប្រទេសក្រៅបានចាប់ផ្តើមជម្លៀសពលរដ្ឋ និងអ្នកការទូតរបស់ខ្លួន ហើយពលរដ្ឋអាហ្វហ្គានីដែលងាយរងគ្រោះរាប់ពាន់នាក់ បានប្រញាប់ប្រញាល់ទៅកាន់អាកាសយានដ្ឋានកាប៊ុល ក្នុងក្តីសង្ឃឹមដើម្បីភៀសខ្លួន ។
ទន្ទឹមនោះ ព្រលានយន្តហោះដែលមានមនុស្សច្រើន បែរជាត្រូវបានវាយប្រហារដោយភេរវកររដ្ឋឥស្លាមកាលពីថ្ងៃព្រហស្បតិ៍ ដែលជំរុញឲ្យសហរដ្ឋអាមេរិកសងសឹក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ