Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ រិះគន់ការវាយប្រហារតាមអាកាសរបស់ អាមេរិក នៅ អាហ្វហ្គានីស្ថាន

បានផុស

នៅ

លោក Abdulhaq Wasiq សមាជិកការិយាល័យនយោបាយរបស់តាលីបង់បាននិយាយថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក គឺប្រឆាំងនឹងកិច្ចព្រមព្រៀងទីក្រុងដូហា ។ នេះបើយោងតាមទូរទស្សន៍ព័ត៌មាន Tolo News ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wasiq បាននិយាយថា សហរដ្ឋអាមេរិកកំពុងនិយាយបំផ្លើស អំពីវត្តមានរបស់ក្រុមរដ្ឋឥស្លាមនៅអាហ្វហ្គានីស្ថាន។

លោកបានបន្ថែមថា “យើងបានចុះកិច្ចព្រមព្រៀងជាមួយជនជាតិអាមេរិកនៅទីក្រុងដូហា ទាក់ទងនឹងរឿងនេះ ហើយការវាយប្រហារគឺប្រឆាំងនឹងកិច្ចព្រមព្រៀង ខណៈកិច្ចព្រមព្រៀងនោះមិនអនុញ្ញាតឲ្យពួកគេ ជ្រៀតជ្រែកក្នុងកិច្ចការអាហ្វហ្គានីស្ថានឡើយ បន្ទាប់ពីការដកខ្លួនចេញ” ។

ទន្ទឹមនោះ បញ្ជាការកណ្តាលអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា កម្លាំងយោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាសនៅទីក្រុងកាប៊ុល ប្រឆាំងនឹងយានយន្តដែលសង្ស័យថាជារបស់ក្រុម ISIS-K ដែលអាចបង្កការគំរាមកំហែងដល់អាកាសយានដ្ឋាន ។

លោក Bill Urban អ្នកនាំពាក្យបញ្ជាការកណ្តាលអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងយោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាស ដោយយន្តហោះដ្រូនលើយានយន្តមួយគ្រឿងនៅទីក្រុងកាប៊ុល ដើម្បីកម្ចាត់ក្រុម ISIS-K មុនទៅដល់ព្រលានយន្តហោះ ។

នេះគឺជាការវាយប្រហារតាមអាកាសលើកទី ២ របស់យោធាអាមេរិកនៅអាហ្វហ្គានីស្ថាន ចាប់តាំងពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅអាកាសយានដ្ឋានក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់សមាជិកសេវាកម្មអាមេរិក ១៣ នាក់ និងជនជាតិអាហ្វហ្គានីស្ថាន ១៧០ នាក់ ។

ក្រុម ISIS-K បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ខណៈប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមានកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារភេរវកម្មមួយទៀតប្រឆាំងនឹងអាកាសយានដ្ឋានទីក្រុងកាប៊ុលអាចនឹងមានខ្ពស់ ក្នុងរយៈពេល ២៤ ទៅ ៣៦ ម៉ោងខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ តាលីបង់ ថា មិនចាំបាច់បង្កើត “តំបន់សុវត្ថិភាព” នៅក្រុងកាប៊ុលឡើយ អាហ្វហ្គានីស្ថានឯករាជ្យហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម