ព័ត៌មានអន្ដរជាតិ
ឆេះមន្ទីរពេទ្យនៅឥណ្ឌា ស្លាប់អ្នកជំងឺកូវីដ ៥ នាក់
ក្រុមមន្រ្តីបាននិយាយថា យ៉ាងហោចណាស់អ្នកជំងឺកូវីដ ១៩ ចំនួន ៥ នាក់ត្រូវបានសម្លាប់នៅព្រឹកថ្ងៃសុក្រនេះនៅក្នុងអគ្គិភ័យដ៏អាក្រក់មួយនៅខាងក្នុងមន្ទីរពេទ្យនៅរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា ។
អគ្គិភ័យនេះបានឆាបឆេះនៅខាងក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) នៃមន្ទីរពេទ្យ Shivanand ក្នុងស្រុក Rajkot ដែលមានចម្ងាយប្រហែល ២៣៧ គីឡូម៉ែត្រខាងលិចនៃទីក្រុង Gandhinagar នៃរដ្ឋ Gujarat ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្ដីក្រុមមន្រ្តីដែលបាននិយាយថា “នៅព្រឹកថ្ងៃនេះអគ្គិភ័យបានឆាបឆេះខាងក្នុងបន្ទប់ ICU ដែលដាក់អ្នកជំងឺកូវីដ ១៩ ហើយអ្នកជំងឺ ៥ នាក់ត្រូវបានសម្លាប់ ។ អ្នកជំងឺ ៦ នាក់ត្រូវបានជួយសង្គ្រោះ ហើយម្នាក់ក្នុងចំណោមពួកគេត្រូវបានគេនិយាយថារងរបួសធ្ងន់ធ្ងរ” ។

យោងតាមមន្ត្រីបានឲ្យដឹងថា អ្នកជំងឹចំនួន ២២ នាក់ត្រូវបានផ្លាស់ប្តូរទៅកាន់មន្ទីរពេទ្យមួយផ្សេងទៀតដោយសុវត្ថិភាព ។ ការស៊ើបអង្កេតបឋមបានបង្ហាញថា អគ្គិភ័យបានចាប់ផ្តើមចេញពីបន្ទប់ ICU នៃមន្ទីរពេទ្យ ។
មូលហេតុនៃអគ្គិភ័យមិនទាន់ត្រូវបានគេដឹងភ្លាមៗនៅឡើយទេ ទោះយ៉ាងណាការទុស្សេខ្សែភ្លើងត្រូវបានគេសង្ស័យថាជាមូលហេតុ ខណៈអាជ្ញាធរបានបញ្ជាឲ្យមានការស៊ើបអង្កេតទៅក្នុងអគ្គិភ័យនេះផងដែរ ។
ក្រុមមន្រ្តីបាននិយាយថា ភ្លាមៗបន្ទាប់ពីអគ្គិភ័យនេះក្រុមពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយអគ្គិភ័យត្រូវបានគ្រប់គ្រង ។
ជាមួយគ្នានេះដែរលោក Vijay Rupani នាយករដ្ឋមន្រ្តីនៃរដ្ឋ Gujarat បានសម្តែងការសោកស្តាយចំពោះឧប្បត្តិហេតុនេះ និងបានប្រកាសផ្តល់ជំនួយជាថវិកាសម្រាប់ក្រុមគ្រួសារដែលបាត់បង់សាច់ញាតិនៅក្នុងអគ្គិភ័យនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន