ព័ត៌មានអន្ដរជាតិ
Update៖ រ៉ុកកែតហោះសំដៅព្រលានយន្តហោះក្រុងកាប៊ុល ត្រូវប្រព័ន្ធការពារមីស៊ីលអាមេរិក ស្ទាក់ចាប់បាន
រ៉ុកកែតចំនួន៥គ្រាប់ ត្រូវបានបាញ់ចេញពីរថយន្តមួយគ្រឿង ហោះឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុង កាប៊ុល ប៉ុន្តែត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារមីស៊ីលអាមេរិក។

សេតវិមានបានបញ្ជាក់ពីការវាយប្រហារនេះ ប៉ុន្តែនិយាយថា ការជម្លៀសរបស់ខ្លួននឹងនៅតែបន្ត ដោយគ្មានការរំខាន។
ឧបទ្ទវហេតុនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក បានរារាំងនូវអ្វីដែលក្រុមមន្រ្តីនិយាយថា ជាការវាយប្រហារមួយទៀតនៅព្រលានយន្តហោះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគ្រោងនឹងដកកងទ័ពរបស់ខ្លួននិងបញ្ចប់ការជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន ត្រឹមថ្ងៃអង្គារស្អែកនេះ។
រហូតមកដល់ពេលនេះ មិនមានរបាយការណ៍អំពីការស្លាប់និងរបួសជនជាតិអាមេរិកឬអាហ្វហ្កានីស្ថានពីឧបទ្ទវហេតុនេះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រ៉ុកកែត ៥ គ្រាប់ បាញ់សំដៅទៅ ព្រលានយន្តហោះក្រុង កាប៊ុល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ