ព័ត៌មានអន្ដរជាតិ
ស្រ្តីនូវែលសេឡង់ ទី១ ស្លាប់ដោយសាររលាកសាច់ដុំបេះដូង ក្រោយចាក់វ៉ាក់សាំង Pfizer
ប្រទេសនូវែលសេឡង់ បានរាយការណ៍ពីការស្លាប់ដំបូង ទាក់ទងនឹងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនផលិតថ្នាំអាមេរិក Pfizer បន្ទាប់ពីស្ត្រីម្នាក់ មានប្រតិកម្មដ៏កម្រដែលនាំឲ្យរលាកសាច់ដុំបេះដូងរបស់នាង។

ដំណឹងនៃការស្លាប់នេះ បានកើតឡើងស្របពេលនូវែលសេឡង់ កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Delta បន្ទាប់ពីទប់ស្កាត់ការឆ្លងបាន ជិតប្រាំមួយខែ។
ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាករណីដំបូងនៅនូវែលសេឡង់ ដែលការស្លាប់បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំង Pfizer”។

ក្រសួងបានបន្ថែមថា ក្រុមប្រឹក្សាត្រួតពិនិត្យវ៉ាក់សាំងបានសន្មតថា ការស្លាប់នេះគឺដោយសារជំងឺរលាកសាច់ដុំបេះដូងឬ Myocarditis ដែលជាផលប៉ះពាល់ដ៏កម្ររបស់វ៉ាក់សាំង Pfizer។
Myocarditis គឺជាការរលាកនៃសាច់ដុំបេះដូង ដែលអាចកំណត់សមត្ថភាពរបស់សរីរាង្គក្នុងការបូមឈាម និងអាចបណ្តាលឲ្យមានការផ្លាស់ប្តូរចង្វាក់បេះដូង។

ជាការឆ្លើយតប ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនទទួលស្គាល់ថា ពិតជាមានរបាយការណ៍កម្រអំពីជំងឺរលាកសាច់ដុំបេះដូងមែន បន្ទាប់ពីការចាក់វ៉ាក់សាំង ប៉ុន្តែផលប៉ះពាល់បែបនេះគឺកម្រកើតមានណាស់។
ក្រុមហ៊ុនបានប្រាប់រ៉យទ័រថា “យើងបានតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍ទាំងអស់នេះ និងប្រមូលព័ត៌មានពាក់ព័ន្ធដើម្បីចែករំលែកជាមួយអាជ្ញាធរត្រួតពិនិត្យ នៅទូទាំងពិភពលោក”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ក្រោយស្លាប់២នាក់ ពេលនេះ ជប៉ុន រកឃើញមេរោគបន្ថែមទៀត នៅក្នុងវ៉ាក់សាំង Moderna

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង