ព័ត៌មានអន្ដរជាតិ
WHO ៖ ប្រទេសដែលត្រៀមបើកសាលារៀនគួរចាក់វ៉ាក់សាំងដល់ គ្រូបង្រៀន និងកុមារ ហើយត្រូវធ្វើតេស្តរកកូវីដជាប្រចាំ
អង្គការសុខភាពពិភពលោក (WHO) និង UNICEF បាននិយាយនៅថ្ងៃចន្ទនេះថា គ្រូបង្រៀន និងបុគ្គលិកសាលាគួរតែត្រូវបានរួមបញ្ចូលនៅក្នុងក្រុមដែលផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដើម្បីឲ្យសាលារៀននៅអឺរ៉ុប និងអាស៊ីកណ្តាលបើកទ្វារឡើងវិញ ។

បើយោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា វិធានការណ៍ដើម្បីធានាថា សាលារៀនដែលត្រូវបើកដំណើរការអំឡុងរោគរាតត្បាត គឺការចាក់វ៉ាក់សាំងការពារដល់គ្រូ និងបុគ្គលិកដទៃទៀត ។
ទីភ្នាក់ងារ UN និយាយទៀតថា ជាពិសេសប្រទេសទាំងនោះគួរតែចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុលើសពី ១២ ឆ្នាំដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ ១៩ ។

លោក Hans Kluge ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជារឿងសំខាន់បំផុតសម្រាប់ការអប់រំសុខភាពផ្លូវចិត្តរបស់កុមារ និងដើម្បីជួយសាលារៀនរៀបចំកូនៗរបស់ពួកគេ ឲ្យក្លាយជាផ្នែកមួយនៃសង្គមរីករាយ និងពោរពេញដោយផលិតភាព” ។
លោកបានបន្ថែមថា “ជំងឺរាតត្បាតបានបណ្តាលឲ្យមានភាពច្របូកច្របល់ផ្នែកអប់រំយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ។ ខ្ញុំសូមរំឭកឡើងវិញអំពីសារៈសំខាន់នៃវិធានការកែលម្អមួយចំនួនដូចជា បរិយាកាសសាលារៀនអំឡុងពេលជំងឺរាតត្បាត ត្រូវមានខ្យល់ចេញចូលល្អក្នុងទំហំថ្នាក់រៀនតូច រក្សាគម្លាតសង្គម ក៏ដូចជាការតាមដាន និងធ្វើតេស្តរកកូវីដជាប្រចាំសម្រាប់កុមារ និងបុគ្គលិកជាដើម” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ California News Times
ចុចអាន ៖ WHO ថា វ៉ាក់សាំងរបស់ចិន ៣ លានដូសនឹងផ្ដល់ទៅប្រទេសដែលគ្មានឆ្លងកូវីដសូម្បីមួយករណី

-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច