Connect with us

ព័ត៌មានអន្ដរជាតិ

WHO​ ព្រមាន​«នៅ​អឺរ៉ុប​មនុស្ស​ជាង​២០​ម៉ឺន​នាក់​ទៀត​នឹង​ស្លាប់ដោយ​កូវីដ​ត្រឹម​ថ្ងៃទី១ធ្នូ»

បានផុស

នៅ

នៅ​ថ្ងៃចន្ទ ទី​៣០ ខែ​សីហា អង្គការ​សុខភាព​ពិភព​លោក​ (WHO) បាន​ព្រមាន​​មនុស្ស​ប្រមាណ​ ២៣៦​០០០​នាក់​ទៀត​នឹង​ស្លាប់​ដោយ​​កូវីដ​-១៩​នៅ​​អឺរ៉ុប​ត្រឹម​ថ្ងៃទី​១ ខែ​ធ្នូ ​ដែល​ជា​ការ​រំលឹក​ជុំ​វិញ​ករណី​ឆ្លង​កំពុង​កើន​ឡើង ហើយ​អត្រា​ចាក់​វ៉ាក់សាំងនៅ​ទ្រឹង។

យោង​តាម​ការ​ផ្សាយ​របស់ AFP នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា ការ​ព្រមាន​បាន​​​កើត​ឡើង ចំ​​ពេល​ករណី​ស្លាប់​ដោយ​សារ​កូវីដ-១៩​ទូទាំង​​ពិភព​លោក​បាន​​កើន​ឡើង​ដល់​៤.៥​លាន​នាក់​ចាប់​តាំង​ពី​ជំងឺ​ឆ្លង​ដ៏កាច​សាហាវ​នេះ​បាន​ចាប់​ផ្តើម​ឡើង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្រា​ឆ្លង​ជា​សកល​បាន​កើន​ឡើង​សាជា​ថ្មី​ ​ដែល​បណ្តាល​មក​ពី​​វីរុស​បំប្លែង​ខ្លួន​ឆ្លង​កាច និង​រហ័ស​លឿន​ Delta បាន​រាត​ត្បាត​ខ្លាំង ជា​ពិសេស​ក្នុង​ចំណោម​មនុស្ស​ដែល​មិន​ទាន់​ចាក់​វ៉ាក់​សាំង​ និង​វិធាន​ការ​​ត្រូវ​បាន​បន្ធូរ​បន្ថយ។

ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​អឺរ៉ុប​បាន​និយាយ​ថា ករណី​ឆ្លង និង​ស្លាប់​បាន​កើន​ឡើង​ខ្ពស់​ជា​ថ្មី​នៅ​អឺរ៉ុប​ ជា​ពិសេស​នៅ​ប្រទេស​ក្រី​ក្រ​នៅ​តំបន់​បាល់កង់ តំបន់​កូកាកាស។

លោក Hans Kluge  បាន​ឲ្យ​ដឹង​ថា ៖«កាល​ពី​សប្តាហ៍​មុន មាន​ការកើន​​នូវ​ចំនួន​អ្នក​ស្លាប់​​ក្នុង​តំបន់​១១% ដែល​តាម​ការ​រំពឹង​ទុក​នឹង​មាន​មនុស្ស​​​​២៣៦០០០​នាក់​ស្លាប់​​​​​នៅ​អឺរ៉ុប​ត្រឹម​ថ្ងៃ​ទី​១ ខែ​ធ្នូ»។

រហូត​ដល់​ពេល​នេះ អឺរ៉ុប​មាន​តួលេខ​ស្លាប់​ដោយ​កូវីដ-១៩​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ប្រហែល​ជា​១.៣​លាន​នាក់​ហើយ។

លោក Kluge បន្ត​ថា ក្នុង​ចំណោម​រដ្ឋជា​សមាជិក​៥៣របស់​ WHO នៅ​អឺរ៉ុប មាន​៣៣​រដ្ឋបាន​ចុះ​បញ្ជី​ពី​អត្រា​កើន​ឡើង​ជាង​១០​%​កាល​ពីពីរ​សប្តាហ៍​មុនគឺ​ភាគ​ច្រើន​បំផុត​នៅ​ប្រទេស​ក្រី​ក្រ។

អត្រា​ឆ្លង​ខ្ពស់​ទូទាំង​ទ្វី​ប​បាន​ក្លាយ​ជា​កង្វល់​​ដ៏​​​ធ្ងន់​ធ្ងរ​ ជា​ពិសេសនៅ​ក្នុង​ប្រទេស​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប។

លោក Kluge បញ្ជាក់​ថា វីរុស​បំប្លែង​ខ្លួន Delta ជា​កត្តា​ឥទ្ធិពល​ជាង​គេ​ដែល​ជំរុញ​ឲ្យ​មាន​ការ​រីក​រាល​ដាល​ឆ្លង​ខ្លាំង។ ជា​មួយ​គ្នា​នេះ ការ​បន្ធូរ​បន្ថយ​​បំរាម និង​វិធាន​ការ​ទប់​ស្កាត់ ព្រម​ទាំង​ការ​ធ្វើ​ដំណើរ​ច្រើន​នៅ​រដូវ​ក្តៅជា​កត្តា​រួម​ចំណែក​ដែរ។

នៅ​ពេល​មនុស្សប្រហែល​ជា​ពាក់​កណ្តាល​នៅ​ក្នុង​តំបន់​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ពេញ​លេញ​​​​បាន​ធ្វើ​ឲ្យ​តំបន់​​មាន​ករណី​ឆ្លង​​ធ្លាក់​ចុះ។

ប្រធាន WHO ប្រចាំ​អឺរ៉ុប​និយាយ​ថា ៖«នៅ​ក្នុង​រយៈ​ពេល​៦​សប្តាហ៍​ចុង​ក្រោយ​នេះ វា​បាន​ធ្លាក់​ចុះ​​១៤​% ដោយ​សារ​ឥទ្ធិពល​នៃ​កង្វះ​ទទួល​បាន​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន និង​កង្វះ​​ទទួល​យក​វ៉ាក់សាំង​នៅ​​ក្នុង​ប្រទេស​ផ្សេង​ៗ​ទៀត»។

ត្រឹម​តែ​៦​%​នៃ​មនុស្ស​​នៅ​ក្នុង​ប្រទេស​ប្រាក់​ចំណូល​ទាប និង​មធ្យម​នៅ​អឺរ៉ុប​បានចាក់​វ៉ាក់សាំង​ពេញ​លេញ ហើយ​ប្រទេស​ខ្លះ​ទើប​ចាក់​វ៉ាក់សាំង​បាន​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល​​១០​នាក់។

«​ការ​ជាប់​គាំង​ទទួល​បាន​វ៉ាក់សាំង​នៅ​ក្នុង​តំបន់​​របស់​យើង​គឺ​ជា​កង្វល់​ដ៏​ធ្ងន់​ធ្ងរ»។ លោក Kluge បន្ថែម និង​ជំរុញ​ឲ្យ​«បង្កើន​ការ​ផលិត ចែក​រំលែក និង​​​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ទទួល​បាន​វ៉ាក់សាំង​»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២២ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម