Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ប្រកាសជ័យជម្នះ ក្រោយអាមេរិក បញ្ចប់ការដកទ័ព

បានផុស

នៅ

យុទ្ធជនតាលីបង់ បានបាញ់កាំភ្លើងឡើងទៅលើអាកាសនិងកាំជ្រួច ជាការអបអរនៅក្នុងរដ្ឋធានី​កាប៊ុល ខណៈដែលសហរដ្ឋអាមេរិកបានបញ្ចប់ការដកទ័ពចេញពីអាហ្វហ្គានីស្ថាន ជិតម្ភៃឆ្នាំបន្ទាប់ពីខ្លួនបានឈ្លានពានប្រទេសនេះក្រោយការវាយប្រហារថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ លើអគារពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍កងម៉ារីនលោក Frank McKenzie មេបញ្ជាការកណ្តាលអាមេរិកបានធ្វើសេចក្តីប្រកាសអំពីការដកទ័ពនៅឯសន្និសីទសារព័ត៌មានរបស់មន្ទីរបញ្ចកោណ កាលពីថ្ងៃចន្ទ បន្ទាប់ពីកងទ័ពចុងក្រោយដែលបញ្ជូនទៅជម្លៀសជនជាតិអាមេរិកនិងអាហ្វហ្គានីស្ថាន ដែលមានហានិភ័យបន្ទាប់ពីការវិលត្រឡប់មកកាន់អំណាចរបស់ក្រុមតាលីបង់ បានហោះចេញពីទីក្រុងកាប៊ុល។

An US Air Force aircraft takes off from the airport in Kabul [Aamir Qureshi/AFP]

លោក McKenzie និយាយថា “ខ្ញុំនៅទីនេះដើម្បីប្រកាសពីការបញ្ចប់ការដកទ័ពរបស់យើង ចេញពីអាហ្វហ្គានីស្ថាននិងការបញ្ចប់បេសកកម្មយោធាដើម្បីជម្លៀសពលរដ្ឋអាមេរិក។ យើងមិនបាននាំអ្នករាល់គ្នាចេញតាមដែលយើងចង់បានទេ។ ប៉ុន្តែខ្ញុំគិតថា ប្រសិនបើយើងបន្តនៅ១០ថ្ងៃទៀត យើងនឹងមិនធ្វើឲ្យមនុស្សគ្រប់គ្នាចេញមកក្រៅបានទេ ហើយនៅតែមានមនុស្សខកចិត្ត។ វាជាស្ថានភាពដ៏លំបាកមួយ”។

ក្រុមតាលីបង់ បានសាទរចំពោះការចាកចេញរបស់កងទ័ពអាមេរិក ដោយពណ៌នាថា នេះជា “ពេលវេលាប្រវត្តិសាស្ត្រ” ដោយប្រកាសថា អាហ្វហ្គានីស្ថានឥឡូវនេះ ទទួលបាន “ឯករាជ្យពេញលេញ” ហើយ។

លោក McKenzie និយាយថា ជើងហោះហើរចុងក្រោយដែលជាយន្តហោះដឹកជញ្ជូនយោធាធុន C-17 បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai មួយនាទីមុនពាក់កណ្តាលអធ្រាត្រ (ម៉ោងនៅទីក្រុងកាប៊ុល)។

ការហោះហើរចុងក្រោយនេះ បានធ្វើឡើងក្រោមការការពារសន្តិសុខយ៉ាងតឹងរ៉ឹងបន្ទាប់ពីមានការវាយប្រហារពីរលើក ទៅលើប្រតិបត្តិការជម្លៀសប្រជាជនរយៈពេលពីរសប្តាហ៍ ដោយក្រុម Islamic State Khorasan Province (ISKP) ដែលជាការបំផ្ទុះគ្រាប់បែកអត្តឃាត បណ្តាលឲ្យមនុស្សយ៉ាងតិច ១៧៥ នាក់ ស្លាប់រួមទាំងទាហានអាមេរិកចំនួន ១៣ នាក់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ រ៉ុកកែត ១ គ្រាប់ក្នុងចំណោម ៥ គ្រាប់ហោះដល់គោលដៅព្រលានយន្តហោះក្រុងកាប៊ុល អាមេរិក ស្ទាក់ចាប់បានតែ ៤ ប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មចិន​-អាមេរិក
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ពន្ធសងសឹករបស់​ចិន​ អាច​ធ្វើឱ្យ​ការនាំចេញ​ប្រេងអាមេរិកធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៦ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម