Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបំប្លែងខ្លួនថ្មី ដែលឆ្លងសាហាវបំផុតលើលោក ហើយមិនខ្លាចវ៉ាក់សាំង ចូលដល់ចិន និងអង់គ្លេសហើយ!

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រនិយាយថា វីរុសកូវីដបំប្លែងខ្លួន ដែលត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង គឺជាមេរោគឆ្លងសាហាវជាងគេបំផុតនៅលើពិភពលោក ហើយមានសមត្ថភាពធន់នឹងវ៉ាក់សាំង។

អ្នកជំនាញនៅវិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់អាហ្វ្រិកខាងត្បូង បាននិយាយថា វីរុសបំប្លែងខ្លួន C.1.2 ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងខ្លាំងនៃការឆ្លង គឺមានភាពបំប្លែងខុសពីមេរោគដើមនៅទីក្រុង អ៊ូហាន ដាច់តែម្តង។

មេរោគនេះ ត្រូវបានរកឃើញដំបូងដោយអ្នកវិទ្យាសាស្ត្រ អាហ្វ្រិកខាងត្បូង កាលពីខែឧសភា ហើយចាប់តាំងពីពេលនោះមក​ ត្រូវបានគេរកឃើញនៅក្នុងប្រទេសអង់គ្លេស ចិន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ម៉ូរីស នូវែលសេឡង់ ព័រទុយហ្គាល់និងស្វីស។

នៅក្នុងការសិក្សា អ្នកវិទ្យាសាស្ត្របានរកឃើញថា វីរុសបំប្លែងខ្លួននេះ មានអត្រាបំប្លែងហ្សែនប្រហែល ៤១.៨ ដងក្នុងមួយឆ្នាំ។ 

អត្រានេះគឺស្ទើរតែទ្វេដង បើប្រៀបធៀបទៅនឹងអត្រាបំប្លែងហ្សែនរបស់វីរុសដែលគេព្រួយបារម្ភជាសកលនាពេលបច្ចុប្បន្ន។

ក្នុងអំឡុងពេលនៃការស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរកឃើញការកើនឡើងប្រចាំខែនៃចំនួនហ្សែនរបស់វីរុស C.1.2 ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ពោលគឺកើនឡើងពី ០,២ ភាគរយក្នុងខែឧសភា ដល់ ១,៦ ភាគរយនៅខែមិថុនានិង ២,០ ភាគរយនៅខែកក្កដា។

ស្របពេលការស្រាវជ្រាវបន្ថែមគឺត្រូវការជាចាំបាច់ដើម្បីកំណត់ពីផលប៉ះពាល់របស់វីរុសទាំងឡាយនោះ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ភាពបំប្លែងចុងក្រោយបំផុតនេះ អាចជួយវីរុសឲ្យចៀសផុតពីអង់ទីរគ័រនិងការឆ្លើយតបប្រព័ន្ធភាពស៊ាំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អាហ្វ្រិកខាងត្បូង រកឃើញវីរុសបំប្លែងខ្លួនថ្មីមួយទៀត ឆ្លងលឿន និងធន់អង់ទីគ័រពីការចាក់វ៉ាក់សាំងជាងប្រភេទដើម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ១៨ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ១៨ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម