ព័ត៌មានអន្ដរជាតិ
ថៃ ប្រាប់អ្នកជំងឺមហារីកគួរចាក់វ៉ាក់សាំងឲ្យលឿនបំផុត ចៀសវាងផលវិបាកពីការឆ្លងកូវីដ ឬវីរុសបំប្លែងខ្លួន
អ្នកជំងឺមហារីកត្រូវបានចាត់ថ្នាក់ថាមានហានិភ័យខ្ពស់ នៃផលវិបាកពីការឆ្លងកូវីដ ១៩ ឬវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ។ ជាពិសេសវ៉ាក់សាំងគួរតែចាក់ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបានចំពោះក្រុមនេះជាងគេ។

វេជ្ជបណ្ឌិត Thanut Kuaycharoenpanich នាយកមន្ទីរពេទ្យ Chiwamitra នៃផ្នែកមហារីកបាននិយាយអំពីការចាក់វ៉ាក់សាំងដល់អ្នកជំងឺមហារីកដែល NCCN (បណ្ដាញមជ្ឈមណ្ឌលជាតិទូលំទូលាយ) ថ្មីៗនេះបានផ្ដល់នូវគោលការណ៍ណែនាំចុងក្រោយ ស្ដីពីបញ្ហានេះដោយផ្ដល់ដំបូន្មានដល់អ្នកជំងឺមហារីកដែលមានហានិភ័យខ្ពស់ នៃផលវិបាកពីការឆ្លងកូវីដ និងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ។ រួមទាំងអ្នកថែទាំ និងអ្នកដែលនៅជិតអ្នកជំងឺ ត្រូវចាក់វ៉ាក់សាំងភ្លាមៗ ឬឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយវ៉ាក់សាំងទាំងអស់ដែលមាននាពេលបច្ចុប្បន្ន មិនគួររង់ចាំវ៉ាក់សាំងជាក់លាក់ណាមួយឡើយ។
អ្នកជំងឺមហារីករួមទាំងអ្នកដែលកំពុងដំណើរការព្យាបាលជំងឺមហារីក មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ -១៩ និងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ។ ដូច្នេះសូមកុំរង់ចាំវ៉ាក់សាំងពិសេសណាមួយ ហើយគួរតែចាក់វ៉ាក់សាំងដែលមានជាបន្ទាន់។ យោងតាមគោលការណ៍ណែនាំរបស់ NCCN អ្នកជំងឺមហារីកដែលកំពុងទទួលការព្យាបាលដោយប្រើគីមី ឬកំពុងទទួលការព្យាបាលដោយថ្នាំ និងការព្យាបាលដោយកាំរស្មី អាចទទួលបានវ៉ាក់សាំង ឲ្យបានឆាប់បំផុត លើកលែងតែអ្នកជំងឺមហារីកដែលទទួលការប្ដូរកោសិកាដើម និងការព្យាបាលដោយភាពស៊ាំ គួរតែរង់ចាំយ៉ាងហោចណាស់ ៣ ខែ បន្ទាប់ពីការព្យាបាល ដើម្បីទទួលវ៉ាក់សាំង។ ។

លោកវេជ្ជបណ្ឌិតបន្ថែមថា ផលប៉ះពាល់និងប្រតិកម្មមិនល្អពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ចំពោះអ្នកជំងឺមហារីកត្រូវបានគេរកឃើញថា មិនខុសពីរោគសញ្ញាដែលកើតមានចំពោះមនុស្សទូទៅដូចជា ការចុកដៃ អស់កម្លាំង គ្រុនញាក់ ឈឺក្បាល ក្តៅខ្លួន និងអាឡ័កស៊ីពីវ៉ាក់សាំងជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ត្រៀមរស់នៅជាមួយជំងឺកូវីដ ១៩ ពេលបើកព្រំដែនរបស់ខ្លួនឡើងវិញ
ចុចអាន៖ថៃ នឹងប្រើរូបមន្តចាក់វ៉ាក់សាំង ៥ ផ្សេងគ្នា ដើម្បីពន្លឿនយុទ្ធនាការបង្កើនភាពស៊ាំទូទាំងប្រទេស

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?