ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលប្រកាសថា មនុស្សគ្រប់រូបចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីដ ដូសទី៣
អាជ្ញាធរអ៊ីស្រាអែលប្រកាសថា វ៉ាក់សាំងដូសទី ៣ នឹងត្រូវផ្តល់ជូនដល់មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ដើម្បីការពារសុខភាពពលរដ្ឋបានពេញលេញជាងមុន។
នាយករដ្ឋមន្រ្តី Naftali Bennett បានអំពាវនាវនៅថ្ងៃអាទិត្យនេះដល់ពលរដ្ឋដែលមានវ័យចាប់ពី ១២ ឆ្នាំឡើង ឱ្យទៅទទួលវ៉ាក់សាំងដូសទី ៣ គ្រប់ៗគ្នា ដែលការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីអ៊ីស្រាអែលទទួលជោគជ័យលើយុទ្ធនាចាក់ដូសជំរុញជូនមនុស្សចាស់ កាលពីមួយខែមុន។
លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការចាក់ដូសទី៣នឹងជួយពន្យឺតការកើនឡើងនៃជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីកូវីដបំប្លែងខ្លួនប្រភេទ Delta ក្នុងចំណោមមនុស្សចាស់ ហើយដូសទី៣ ក៏ចាំបាច់សម្រាប់ពលរដ្ឋទូទៅ និងពួកជំទង់ដូចគ្នា។
ទន្ទឹមគ្នាដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nitzan Horowitz បានលើកឡើងអំពីការចាក់ដូសទី៣ថាអាចនឹងជួយបង្កើនប្រសិទ្ធភាពក្នុងការការពារការចម្លង ហើយជួយកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ និងស្លាប់បានយ៉ាងច្រើន។
ដោយឡែក លោកស្រី Sharon Alroy-Preis ប្រធានផ្នែកសុខភាពសាធារណៈនៃក្រសួងសុខាភិបាលអ៊ីស្រាអែល ប្រាប់សន្និសីទសារព័ត៌មានមួយថា “មនុស្សត្រូវបានការពារជាង ១០ដង បន្ទាប់ពីចាក់វ៉ាក់សាំងលើកទី ៣” ។
ការសិក្សារបស់អ៊ីស្រាអែលដែលវិភាគលើប្រជាជន ២.៥ លាន បានរកឃើញប្រសិទ្ធភាពវ៉ាក់សាំងធ្លាក់ចុះចំពោះអ្នកធ្លាប់ចាក់នៅខែមករាឬកុម្ភៈ ឆ្នាំ២០២១ ដោយពួកគេមានលទ្ធភាពឆ្លងពី ៦ ទៅ ១៣ ដងច្រើនជាងអ្នកដែលបានចាក់នៅអំឡុងខែមិថុនា កក្កដា និងសីហា។ ដូច្នេះហើយ ទើបតម្រូវការដូសទី៣ ត្រូវតែផ្ដល់ដល់ពលរដ្ឋដើម្បីការពារសុខភាពពួកគេឱ្យបានប្រសើរឡើង។
យ៉ាណាមិញ អង្គការសុខភាពពិភពលោកបានថ្កោលទោសចំពោះការចាក់វ៉ាក់សាំងលើកទី ៣ ហើយអំពាវនាវឱ្យប្រទេសនានាដែលកំពុងផ្តល់វ៉ាក់សាំងលើកទី ៣ ផ្អាកយុទ្ធនាការរបស់ខ្លួនសិន ដើម្បីជួយប្រទេសក្រីក្រឱ្យបានវ៉ាក់សាំងដំបូងយ៉ាងហោចក៏មួយដូសដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្ត្រថា ការចាក់វ៉ាក់សាំងជូនកុមារនឹងជួយការពារពួកគេពីកូវីដរយៈពេលវែង
ចុចអាន៖ វីរុសបំប្លែងខ្លួនថ្មី ដែលឆ្លងសាហាវបំផុតលើលោក ហើយមិនខ្លាចវ៉ាក់សាំង ចូលដល់ចិន និងអង់គ្លេសហើយ!
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង