ព័ត៌មានអន្ដរជាតិ
សមាជិក១០នាក់ក្នុងគ្រួសារមួយរួមទាំងកុមារច្រើននាក់ ត្រូវស្លាប់ ដោយសារការវាយប្រហាររបស់អាមេរិក នៅអាហ្វហ្គានីស្ថាន
ក្រុមមន្រ្តីអាមេរិកបាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃអាទិត្យ គឺសំដៅទៅលើរថយន្ត ផ្ទុកសារធាតុផ្ទុះដ៏ច្រើនសន្ធឹកសន្ធាប់ ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានក្រុងកាប៊ុល។
ពួកគេនិយាយថា ការវាយប្រហារនេះបានបណ្តាលឲ្យមានការផ្ទុះ ហើយថា ពួកគេកំពុងបន្តវាយតម្លៃស្ថានការណ៍។
ប៉ុន្តែមិនដូច្នោះទេ សមាជិក១០នាក់ នៃគ្រួសារអាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់ ក្នុងការវាយប្រហារនោះ។ នេះបើយោងតាមការអះអាងពីសាច់ញាតិ។
លោក Zemaray Ahmadi អាយុ៣៦ឆ្នាំ ត្រូវបានសម្លាប់រួមជាមួយកូនប្រុសរបស់គាត់ឈ្មោះ Zamir អាយុ ២០, Faisal អាយុ១៦ឆ្នាំនិង Farzad អាយុ១២ឆ្នាំ។
ក្មួយស្រីនិងក្មួយប្រុសរបស់គាត់ចំនួនប្រាំមួយនាក់ ក៏បានស្លាប់ផងដែរ។ ក្នុងនោះមានក្មេងប្រុសនិងក្មេងស្រីអាយុពីរឆ្នាំ, ក្មេងស្រីអាយុ ៥ និង ៧ ឆ្នាំ, ក្មេងប្រុសអាយុ ៦ ឆ្នាំ និងបុរសអាយុ ២៨ ឆ្នាំ។
គ្រួសារនេះនិយាយថា លោក Ahmadi បានធ្វើការជាវិស្វករបច្ចេកទេស ជាមួយអង្គការបរទេសមួយនៅទីក្រុងកាប៊ុលអស់រយៈពេល ១០ ឆ្នាំមកហើយ។
បងប្រុសរបស់ជនរងគ្រោះម្នាក់ឈ្មោះ Aymal Ahmad បានប្រាប់ទូរទស្សន៍ Sky News ថា “បងប្រុសខ្ញុំម្នាក់ កំពុងធ្វើការជាមួយពួកបស្ចិមប្រទេស។ ការទាមទាររបស់ខ្ញុំពីសហគមន៍អន្តរជាតិគឺយុត្តិធម៌ អ្វីក៏ដោយដែលបានកើតឡើងមិនគួរកើតឡើងម្តងទៀតទេ ខ្ញុំមិនខ្វល់ពីប្រធានាធិបតីបៃដិនឬអ្នកណាផ្សេងឡើយ។ ខ្ញុំបានបាត់បង់សមាជិកគ្រួសារ ១០ នាក់ដែល ធ្លាប់ញ៉ាំអីជាមួយគ្នា តើយើងត្រូវធ្វើដូចម្តេចឥឡូវនេះ?”។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យកងទ័ពអាមេរិក លោកឧត្តមសេនីយ៍ឯក William Hank Taylor បានពណ៌នាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនេះថា ជាការវាយប្រហារអាកាសចំពោះការគំរាមកំហែងរបស់ក្រុម ISIS-K។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានកើតឡើង បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីសប្តាហ៍មុននៅអាកាសយានដ្ឋានក្រុងកាប៊ុល ដែលបានសម្លាប់យោធាអាមេរិក ១៣ នាក់ ជនជាតិអង់គ្លេស ៣ នាក់និងជនជាតិអាហ្វហ្គានីស្ថានជាច្រើននាក់ដែលប៉ុនប៉ងភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីការចូលកាន់កាប់របស់ក្រុមតាលីបង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?