ព័ត៌មានអន្ដរជាតិ
តើតាលីបង់និយាយអ្វីពេលអាមេរិកដកកងទ័ពចេញអស់?
សហរដ្ឋអាមេរិកបានដកកម្លាំងយោធារបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានអស់ត្រឹមថ្ងៃទី៣១ ខែកញ្ញា នេះដើម្បីបញ្ចប់សង្គ្រាមរយៈពេល២០ឆ្នាំនៅទីនោះដែលឥឡូវធ្លាក់ទៅកណ្តាប់ដៃរបស់តាលីបង់។
បន្ទាប់ពីអាមេរិកដកទ័ពចេញអស់តាមកាលបរិច្ឆេទភ្លាម តាលីបង់បានបាញ់កាំភ្លើងឡើងលើស្ទើរពេញរដ្ឋធានីកាប៊ុលដើម្បីអបអរសាទរទាំងព្រលឹម និងចាត់ទុកអាហ្វហ្គានីស្ថានទទួលបានឯករាជ្យទាំងស្រុង។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន AFP លោក Zabihullah Mujahid អ្នកនាំពាក្យតាលីបង់បាននិយាយថា ៖«យើងសង្ឃឹមថា ពលរដ្ឋអាហ្វហ្គានីស្ថានទាំងនោះដែលទទួលរងផលប៉ះពាល់ពី IS នឹងលះបង់ប្រតិបត្តិការរបស់ពួកគេ ហើយមើលឃើញពីការបង្កើតរដ្ឋាភិបាលឥស្លាមដោយគ្មានវត្តមានជនបរទេស»។
លោកបន្ថែមថា ៖«ប្រសិនបើ ពួកគេបង្កើតស្ថានភាពមួយដើម្បីសង្គ្រាម និងបន្តប្រតិបត្តិការនោះ រដ្ឋាភិបាលឥស្លាមនឹងដោះស្រាយពួកគេ»។
និយាយពាក់ព័ន្ធនឹងការវាយប្រហាររបស់អាមេរិកដោយយន្តហោះអត់មនុស្សជិះលើក្រុម ISកាលពីពេលថ្មីៗនេះ អ្នកនាំពាក្យរូបនេះថា ៖«មិនមានការអនុញ្ញាតឲ្យពួកគេធ្វើប្រតិបត្តិការបែបនេះទេ…ឯករាជ្យរបស់យើងត្រូវតែគោរព»។

ជុំវិញការបង្កើតរដ្ឋាភិបាលថ្មី Mujahid បានប្រាប់ថា ៖«វាសំខាន់ដើម្បីប្រកាសរដ្ឋាភិបាល ប៉ុន្តែនេះទាមទារអត់ធ្មត់ច្រើនណាស់។ យើងកំពុងពិគ្រោះយោបល់ដើម្បីបង្កើតរដ្ឋាភិបាលប្រកបដោយការទទួលខុសត្រូវ។ យើងមានបញ្ហាបច្ចេកទេសខ្លះជុំវិញបញ្ហានេះ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ