ព័ត៌មានអន្ដរជាតិ
មិនធម្មតាឡើយ! មកមើលចលនាតស៊ូអាហ្វហ្គានីស្ថាន កំពុងហ្វឹកហាត់ លុតដំ យ៉ាងសស្រាក់សស្រាំ ត្រៀមប្រយុទ្ធជាមួយក្រុម តាលីបង់
កងកម្លាំងតស៊ូនៅប្រទេសអាហ្វហ្គានីស្ថាន បានប្តេជ្ញាបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់ ខណៈពួកគេបានហ្វឹកហាត់នៅជ្រលងភ្នំ Panjshir ដែលជាបន្ទាយយុទ្ធសាស្ត្រមួយ ស្ថិតនៅភាគខាងជើងទីក្រុងកាប៊ុល។

អ្នកប្រយុទ្ធរាប់រយនាក់ ដែលមិនចុះចាញ់អ្នកគ្រប់គ្រងថ្មីនៃទីក្រុងកាប៊ុល ត្រូវបានគេឃើញដើរកាត់ទឹក និងលីឈើ ខណៈអ្នកផ្សេងទៀត ហ្វឹកហាត់ជាមួយកាំភ្លើងយ៉ាងសស្រាក់សស្រាំ នៅពេលពួកគេត្រៀមខ្លួនសម្រាប់ការមកដល់របស់កងកម្លាំងតាលីបង់។

នៅកន្លែងផ្សេង សមាជិកចលនាតស៊ូផ្សេងទៀតដែលស្លៀកពាក់ឈុតយោធា និងកាន់អាវុធ ត្រូវបានគេឃើញធ្វើដំណើរកាត់តាមដងផ្លូវស្ងាត់ៗនៃតំបន់ភ្នំ។

កងកម្លាំងបះបោរប្រឆាំងតាលីបង់ ដែលត្រូវបានគេស្គាល់ថា សម្ព័ន្ធខាងជើង បានប្តេជ្ញាប្រយុទ្ធដល់នាទីចុងក្រោយនិងការពារប្រជាជន ១៧០,០០០ នាក់ ដែលភាគច្រើនជាជនជាតិ Tajiks រស់នៅជ្រលងភ្នំ Panjshir។

រឿងនេះបានកើតឡើង ចំពេលក្រុមតាលីបង់ អះអាងថា ពួកគេកំពុងបញ្ជូនយុទ្ធជនរាប់រយនាក់ទៅកាន់តំបន់នោះ ហើយបានឡោមព័ទ្ធជ្រលងភ្នំ Panjshir។

បន្ទាយចុងក្រោយរបស់អាហ្វហ្គានីស្ថានប្រឆាំងនឹងពួកតាលីបង់ កំពុងត្រូវបានដឹកនាំដោយអ្នកទទួលបានការអប់រំនៅចក្រភពអង់គ្លេសឈ្មោះ Ahmad Massoud អាយុ៣២ឆ្នាំ ជាកូនប្រុសរបស់អ្នកប្រយុទ្ធសេរីភាព នៅជ្រលងភ្នំ Panjshir។

លោក Massoud ដែលទទួលការបណ្តុះបណ្តាលដោយយោធាអង់គ្លេសនៅទីក្រុង Sandhurst បានប្តេជ្ញាថា មិនឲ្យអ្នកប្រយុទ្ធតាលីបង់ណាម្នាក់ ឆ្លងកាត់ច្រកតូចចង្អៀតចូលមកក្នុងជ្រលងភ្នំនេះទេ៕




ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បែក ធ្លាយ របាយការណ៍៖ អាមេរិក នៅ បើក ចំហ ច្រក ព្រលាន កាប៊ុល មុន ពេល ការវាយប្រហារ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?