Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែកនិងការបាញ់ប្រហារក្នុងបាតុកម្មនៅប្រទេស ថៃ

បានផុស

នៅ

មានសេចក្តីរាយការណ៍ថា មនុស្សពីរនាក់ រងរបួសធ្ងន់បន្ទាប់ពីត្រូវគេបាញ់អំឡុងពេលមានចលាចលក្នុងបាតុកម្មមួយនៅមុខទីស្នាក់ការកណ្តាលរបស់ធនាគារសៀមពាណិជ្ជនៅទីលាន SCB Park Plaza លើផ្លូវ Ratchadapisek ក្នុងសង្កាត់ Chatuchak ទីក្រុងបាងកកនៅម៉ោងប្រហែល១០យប់ថ្ងៃពុធទី២៥ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតវ៉ារបស់ក្រុម Ratsadon បានចាប់ផ្តើមនៅម៉ោងប្រហែល៣រសៀលនិងបន្តរហូតដល់ពេលយប់មុនពេលមេដឹកនាំបាតុកម្មបានប្រកាសបញ្ឈប់ការប្រមូលផ្តុំនៅម៉ោង៩និង១៧នាទី។

នៅម៉ោង១០:១០នាទីយប់ខណៈក្រុមអ្នកតវ៉ាបំបែកគ្នា សំឡេងផ្ទុះបានបន្លឺឡើងហើយបន្ទាប់មកមានស្នូរកាំភ្លើង៤ទៅ៥គ្រាប់ មានប្រភពចេញពីហាង Avenue Ratchayothin របស់ក្រុមហ៊ុន McDonald’s។

សមាគមការពារប្រជាជនដែលឃ្លាំមើលក្រុមបាតុករក្នុងអំឡុងពេលប្រមូលផ្តុំគ្នាបានរាយការណ៍នៅលើគណនី Twitter របស់ពួកគេថា ឆ្មាំម្នាក់របស់ពួកគេបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងចំត្រង់ពោះរបស់គាត់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Rama IX Hospital ឯអ្នករងរបួសផ្សេងទៀតដែលត្រូវបានគេសង្ស័យថាជាអ្នកបាញ់ប្រហារក៏រងរបួសធ្ងន់ផងដែរហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ St Louis Hospital។

សមាគមនេះបាននិយាយថា “អ្នកដែលគប់គ្រាប់បែកគឺពាក់មួកសុវត្ថិភាព។ គាត់បានភៀសខ្លួនពីកន្លែងកើតហេតុហើយគេមិនទាន់រកឃើញទេ”។

មន្ដ្រីផ្នែកកោសល្យវិច្ច័យថៃកំពុងធ្វើការស៊ើបអង្កេតដើម្បីស្វែងរកជនដៃដល់។ មន្រ្តីបានរកឃើញសម្បកគ្រាប់កាំភ្លើង កាំភ្លើងខ្លីមួយដើមដែលបានលាក់នៅក្រោមកែបម៉ូតូនិងបំណែកនៃឧបករណ៍ផ្ទុះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ បាតុកម្មនៅថៃ ឈាន​ដល់​ការ​ប្រើ​ហិង្សា​ប្រឆាំង​សមត្ថកិច្ច

ចុចអាន៖ បាតុកម្មនៅថៃឈាន​ដល់ការ​បាញ់​ទឹក​បង្រ្កាបបាតុករ ខណៈ​អ្នក​តវ៉ាចោលគ្រាប់បែកផ្សែងប្រឆាំង​សមត្ថកិច្ច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម