ព័ត៌មានអន្ដរជាតិ
អង់គ្លេស ប្រកាសច្បាស់ៗនឹងវាយប្រហារប្រឆាំងក្រុម ISIS នៅអាហ្វហ្គានីស្ថាន
មេបញ្ជាការអាកាសអង់គ្លេសលោក Mike Wigston បានប្រាប់សារព័ត៌មាន The Telegraph បាននិយាយថា កងទ័ពអាកាសអង់គ្លេសបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការវាយប្រហារតាមអាកាសថ្មីៗប្រឆាំងនឹងក្រុមភេរវករ ISIS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តបានបញ្ចប់ការដកទ័ពចេញពីប្រទេសនៅអាស៊ីកណ្តាលមួយនេះ ។

លោក Wigston បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទថា “នៅទីបំផុតអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺថា យើងត្រូវតែអាចដើរតួជាសកលនៅក្នុងសម្ព័ន្ធភាពពិភពលោក ដើម្បីយកឈ្នះលើក្រុម ISIS មិនថាវាជាការវាយប្រហារ ឬក៏ការដកទ័ពចេញនៅក្នុងប្រទេសនោះឡើយ យើងត្រូវតែបង្កើនល្បឿន” ។
មន្ត្រីរូបនេះបានបន្តថា ទីក្រុងឡុងដ៍កំពុងពិភាក្សាជាមួយដៃគូរបស់ខ្លួនលើផែនការរយៈពេលវែង ដើម្បីបង្កើតមូលដ្ឋានកងទ័ពអាកាសបន្ថែមទៀតនៅក្រៅប្រទេស ។

លោក Wigston បានបន្ថែមថា “ប្រសិនបើមានឱកាសសម្រាប់យើងក្នុងការចូលរួមចំណែកនេះ ខ្ញុំមិនមានការសង្ស័យទេថាយើងនឹងត្រៀមខ្លួនធ្វើបែបនេះ នៅគ្រប់ទីកន្លែងដែលមានអំពើជ្រុលនិយម និងការគំរាមកំហែងដោយផ្ទាល់ ឬដោយប្រយោលដល់ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់យើង ។ អាហ្វហ្គានីស្ថានប្រហែលជាផ្នែកមួយរបស់ពិភពលោក ហើយយើងអាចប្រតិបត្តិការវាយប្រហារនៅទីនោះ” ។
ចក្រភពអង់គ្លេសបានបញ្ចប់វត្តមានយោធារយៈពេល ២០ ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ២៨ ខែសីហា នៅពេលដែលការហោះហើរយោធាចុងក្រោយរបស់ខ្លួន បានចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ។

ទន្ទឹមនោះនៅថ្ងៃទី ២៦ ខែសីហា ការបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនលើកបានសម្លាប់មនុស្សជិត ២០០ នាក់ រួមទាំងសមាជិកសេវាកម្មអាមេរិកចំនួន ១៣ នាក់ផងដែរ ដែលបានកំណត់គោលដៅអាកាសយានដ្ឋានក្រុងកាប៊ុល និងជាយក្រុង ខណៈក្រុមភេរវករ ISIS-K បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ។
ចាប់តាំងពីពេលនោះមក អាមេរិកបានឆ្លើយតបដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងអ្វីដែលខ្លួននិយាយថា ជាគោលដៅរបស់ក្រុមរដ្ឋឥស្លាមនៅទីក្រុងកាប៊ុល និងតំបន់ផ្សេងទៀតនៃប្រទេសអាហ្វហ្គានីស្ថាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ក្រោយប្រកាសជ័យជម្នះ ក្រុមអ្នកប្រយុទ្ធ តាលីបង់ សម្ញែងអាវុធទំនើបៗ និងគ្រងឈុតយោធា អាមេរិក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ