ព័ត៌មានអន្ដរជាតិ
មេដឹកនាំចលនាតស៊ូ អាហ្វហ្គានីស្ថាន នឹងលើកទង់ ស ចុះចាញ់ បើក្រុម តាលីបង់ ធានាសិទ្ធិស្មើគ្នាបានពេញប្រទេសតាមការអួតមែននោះ
មេដឹកនាំចលនាតស៊ូនៅខេត្ត Panjshir របស់អាហ្វហ្គានីស្ថានលោក Ahmad Massoud បានប្រាប់ទស្សនាវដ្តី Foreign Policy ថា គាត់នឹងបោះបង់ការតស៊ូរបស់គាត់ ឬចុះចាញ់ ប្រសិនបើក្រុមតាលីបង់បង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នា និងធានាសិទ្ធិស្មើគ្នាសម្រាប់ជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ។

លោក Massoud បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចុះផ្សាយនៅថ្ងៃទី ៣០ ខែសីហាថា “ប្រសិនបើតាលីបង់មានឆន្ទៈចែករំលែកអំណាចជាមួយមនុស្សគ្រប់គ្នា ហើយមានឆន្ទៈក្នុងការបង្កើតយុត្តិធម៌ និងផ្តល់សិទ្ធិ និងសេរីភាពស្មើភាពគ្នាដល់អាហ្វហ្គានីស្ថានទាំងអស់នោះ ខ្ញុំនឹងចុះចេញពីតំណែងជាមេដឹកនាំក្រុមចលនាតស៊ូ ហើយឈប់ធ្វើនយោបាយតែម្ដង” ។
មេដឹកនាំរូបនេះបានកត់សម្គាល់ថា រណសិរ្សតស៊ូជាតិ (NRF) មិនទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីបរទេសឡើយ ។ ប្រទេសជាច្រើននៅក្នុងតំបន់បានចូលរួមជាមួយក្រុមតាលីបង់ ។

លោក Massoud បានបញ្ជាក់ថា “រដ្ឋាភិបាលរបស់អតីតប្រធានាធិបតីលោក Ashraf Ghani បានជំរុញប្រទេសក្នុងតំបន់ជាច្រើនឲ្យទៅក្បែរក្រុមតាលីបង់ ។ គោលនយោបាយរបស់លោក បានបង្កឲ្យមានសត្រូវជាមួយអ្នកជិតខាងរបស់យើង ហើយពួកគេកាន់តែជិតស្និទ្ធជាមួយតាលីបង់” ។
គួររំឭកថា នៅថ្ងៃទី ១៥ ខែសីហា ក្រុមតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុល ហើយបានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានស្ទើរតែទាំងអស់ និងធ្វើឲយរដ្ឋាភិបាលស៊ីវិលដួលរលំ ខណៈខេត្តជ្រលងភ្នំ Panjshir ដែលមានទីតាំងស្ថិតនៅភាគឦសាននៃទីក្រុងកាប៊ុល នៅតែជាខេត្តតែមួយគត់ដែលមិនធ្លាប់ចាញ់ក្រុមតាលីបង់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ