Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីគ្រោងបង្កើតស្ថានីយ៍អវកាសផ្ទាល់ខ្លួន

បានផុស

នៅ

ក្រុមហ៊ុនផលិតយានអវកាស និងគ្រាប់រ៉ុក្កែតរុស្ស៊ី Energia កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ខ្លួនកំពុងធ្វើការលើការអភិវឌ្ឍ និងបង្កើតស្ថានីយ៍អវកាសពហុមុខងារថ្មី ។

លោក Vladimir Solovyov អគ្គនាយករងទីមួយនៃក្រុមហ៊ុន Energia សម្រាប់ប្រតិបត្តិការហោះហើរ និងការសាកល្បងគ្រាប់រ៉ុក្កែត និងប្រព័ន្ធអវកាសបាននិយាយថា ស្ថានីយ៍គន្លងតារាវិថីផ្ទាល់ខ្លួនរបស់រុស្ស៊ីនឹងមានយន្តហោះដ្រូន ៣ ទៅ ៧ គ្រឿង ឬមាននាវិក ២ ទៅ ៤ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសិទអ្នកស្រាវជ្រាវវិទ្យាសាស្ត្ររុស្ស៊ីស្តីពីអវកាស លោក Solovyov ក៏បានលើកឡើងពីការព្រួយបារម្ភអំពីអាយុកាលយូរអង្វែងរបស់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដោយសារសមាសធាតុជាក់លាក់ត្រូវបានខូចខាត ហើយមិនអាចជំនួសបាន ។

លោក Solovyov បាននិយាយថា ស្ថានីយ៍នេះអាចនឹងបញ្ឈប់ប្រតិបត្តិការនៅឆ្នាំ ២០២៥ ហើយការចំណាយក្នុងការថែរក្សាវាអាចមានចំនួន ១៣២ ទៅ ១៩៨ លានដុល្លារអាមេរិក ។

ទន្ទឹមនោះសាជីវកម្មអវកាសរុស្ស៊ី Roscosmos ក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ផងដែរថា ខ្លួនគ្រោងនឹងពិភាក្សាអំពីអាយុកាលប្រតិបត្តិការរបស់ ISS ជាមួយអង្គការណាសានៅដើមឆ្នាំក្រោយនេះ ។

បច្ចុប្បន្នសាជីវកម្មមួយនេះកំពុងរង់ចាំសំណើរពីក្រុមហ៊ុន Energia ស្តីពីការបង្កើតស្ថានីយ៍អវកាសជាតិថ្មីដែលនឹងត្រូវពិចារណាដំបូងនៅក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកទេសនៃក្រុមហ៊ុន Roscosmos  ហើយបន្ទាប់មកបានរាយការណ៍ទៅរដ្ឋាភិបាល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម