ព័ត៌មានអន្ដរជាតិ
ឥណ្ឌាផ្ទុះជំងឺ គ្រុនអាថ៌កំបាំង សម្លាប់ភាគច្រើនជាកុមារ
អស់រយៈពេលជាងមួយសប្តាហ៍មកហើយ ដែលក្មេងៗនៅតាមបណ្តាស្រុកមួយចំនួនក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា បានភ្ញាក់ពីដេកដោយមានគ្រុនក្តៅខ្លាំងនិងបែកញើសជោកខ្លួន។

ពួកគេភាគច្រើន បានត្អូញត្អែរថាឈឺសន្លាក់ ឈឺក្បាល ខះជាតិទឹកនិងចង្អោរ។ ក្នុងករណីខ្លះ ពួកគេមានលេចចេញកន្ទួល ពេញជើងនិងដៃ។
យ៉ាងហោចណាស់មនុស្ស៥០នាក់ ដែលភាគច្រើនជាកុមារ បានស្លាប់ដោយសារគ្រុនក្តៅ ហើយមនុស្សរាប់រយនាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុកចំនួន ៦ នៅភាគខាងកើតនៃរដ្ឋ។ យ៉ាងណាក្តី គ្មានអ្នកស្លាប់ណាម្នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩ ទេ។

នៅគ្រាដែលប្រទេសឥណ្ឌាហាក់ដូចជាកំពុងងើបចេញបន្តិចម្តង ៗ ពីរលកទី ២ នៃវិបត្តិកូវីដ, ការស្លាប់នៅរដ្ឋ Uttar Pradesh នេះ បានបង្កឲ្យមានភាពភ័យស្លន់ស្លោរអំពី “ជំងឺគ្រុនអាថ៌កំបាំង” ដែលកំពុងវាយប្រហារពាសពេញទីជនបទនៃរដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ឥណ្ឌាមួយនេះ។
វេជ្ជបណ្ឌិត Neeta Kulshrestha មន្រ្តីជាន់ខ្ពស់បំផុតនៃស្រុក Firozabad បាននិយាយថា “អ្នកជំងឺជាពិសេសកុមារ កំពុងស្លាប់យ៉ាងឆាប់រហ័ស”។

ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យនៅក្នុងស្រុកមួយចំនួនដែលរងផលប៉ះពាល់ដូចជា Agra, Mathura, Mainpuri, Etah, Kasganj និង Firozabad ជឿថា ជំងឺគ្រុនឈាម ដែលជាមេរោគឆ្លងដោយមូស អាចជាមូលហេតុចម្បងនៃការស្លាប់ទាំងនោះ។
ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់អះអាងណាមួយអំពីជំងឺនេះទេ ហើយវានៅតែត្រូវបានគេចាត់ទុកថាជាជំងឺ គ្រុនអាថ៌កំបាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កុមាររាប់លាននាក់ទូទាំងពិភពលោក ត្រូវរងទុក្ខដោយសារតែកូវីដ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង