ព័ត៌មានអន្ដរជាតិ
ទស្សនាវីដេអូ ប្រជាជនអាហ្វហ្គានីស្ថាន ក្រីក្រ រាប់ពាន់នាក់ ដើរកាត់វាលខ្សាច់តាមជ្រលងភ្នំ ភៀសខ្លួនចេញពីប្រទេស
វីដេអូថ្មីមួយ បានបង្ហាញពី ទំហំពិតប្រាកដនៃការរត់ភៀសខ្លួន របស់ជនជាតិអាហ្វហ្គានីស្ថាន ខ្លួនចេញពីប្រទេសរបស់ពួកគេ ឆ្ពោះទៅកាន់ភាគខាងលិច។

ឈុតឆាកនៃការភៀសខ្លួនទ្រង់ទ្រាយធំ ឆ្លងកាត់វាលខ្សាច់ដែលជាចំណុចប្រសព្វនៃព្រំដែនរវាងប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាននិងអ៊ីរ៉ង់ បានបង្ហាញជួរមនុស្សដាច់កន្ទុយភ្នែក ធ្វើដំណើរតាមចន្លោះជួរភ្នំ។

សម្រាប់បុរស ស្ត្រីនិងកុមារទាំងនេះ ទិសដៅដំបូងរបស់ពួកគេទំនងជាប្រទេសទួរគីដែលស្ថិតនៅចម្ងាយជាង ១,៦០០ គីឡូម៉ែត្រពីប្រទេសអ៊ីរ៉ង់ ហើយពីទីនោះ ពួកគេភាគច្រើនសង្ឃឹមថានឹងទៅអឺរ៉ុបនិងអង់គ្លេស។

ជនភៀសខ្លួនម្នាក់ដែលទើបតែធ្វើដំណើរដូចគ្នានេះ បាននិយាយថា “ទាំងនេះគឺជាប្រជាជនក្រីក្រតោកយ៉ាក ពីព្រោះមានវិធីផ្សេងទៀតដែលពួកគេអាចជ្រើសរើសក្រៅពីការដើរបែបនេះ ប៉ុន្តែផ្លូវទាំងនោះត្រូវចំណាយប្រាក់ច្រើន”។

គួរបញ្ជាក់ថា ដំណើររបស់ជនជាតិអាហ្វហ្គានីស្ថានទាំងនេះ បានចាប់ផ្តើមនៅ Nimruz ដែលជាខេត្តមានប្រជាជនតិចបំផុតរបស់អាហ្វហ្គានីស្ថាន ហើយភាគច្រើនគ្របដណ្តប់ដោយវាលខ្សាច់និងភ្នំ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ