Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ អបអរការចាកចេញរបស់ណាតូ ដោយដង្ហែមឈូសគ្របទង់ជាតិអាមេរិក អង់គ្លេស និងបារាំង

បានផុស

នៅ

យុទ្ធជនតាលីបង់ និងអ្នកដែលគាំទ្រពួកគេបានដើរដង្ហែនៅតាមដងផ្លូវនៃទីក្រុងអាហ្វហ្គានីស្ថានជាច្រើន ដើម្បីអបអរសាទរការចាកចេញរបស់កងទ័ពណាតូត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីកន្លែងទាំងនេះកន្លងមកត្រូវបានគេមើលឃើញមានតែការតវ៉ា ប្រឆាំងនឹងការគ្រប់គ្រងរបស់ក្រុមបះបោរប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅទីក្រុង Khost អ្នកស្រុករាប់ពាន់នាក់ និងយុទ្ធជនតាលីបង់បានកាន់មឈូសក្លែងក្លាយគ្របពីលើដោយទង់ជាតិអាមេរិក អង់គ្លេស បារាំង និងណាតូ ដែលបង្ហាញពីការដកកងកម្លាំងបរទេស និងជ័យជម្នះរបស់តាលីបង់ក្នុងការបណ្តេញពួកគេចេញពីអាហ្វហ្គានីស្ថាន ខណៈអ្នកខ្លះទៀតបានកាន់ទង់សនៃចលនាបះបោរ ដែលបានដណ្តើមអំណាចនៅក្នុងប្រទេសនៅថ្ងៃទី ១៥ ខែសីហា ។

ទន្ទឹមនោះ ក្រុមយុទ្ធជនតាលីបង់ដទៃទៀតក៏បានបើកឡានឆ្លងកាត់ទីក្រុង Kandahar ដែលជារដ្ឋធានីពីមុនរបស់ពួកគេ ក៏ដូចជាឆ្លងកាត់ហ្វូងមនុស្សដែលកាន់ទង់ជាតិពណ៌សនៃចលនារបស់ពួកគេ ។

ស្របពេលជាមួយគ្នានេះ ក្រុមសកម្មប្រយុទ្ធតាលីបង់ក៏កំពុងអបអរសាទរ ចំពោះការចាកចេញរបស់ទាហានអាមេរិកលើកចុងក្រោយនៅទីក្រុងកាប៊ុល ជាទីដែលសំឡេងកាំភ្លើង និងកាំជ្រួចត្រូវបានគេឮពេញមួយយប់ ពោលភ្លាមៗបន្ទាប់ពីយន្តហោះអាមេរិកបានហោះចេញ ។

លុះដល់ព្រឹកឡើងអ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានប្រកាស “ជ័យជម្នះ” លើកងកម្លាំងលោកខាងលិចដែលលោកហៅថាជា “មេរៀនដ៏ធំមួយសម្រាប់អ្នកឈ្លានពានដទៃទៀត និងជាមេរៀនសម្រាប់ពិភពលោក” ។

លោក Mujahid ក៏បាននិយាយពីអាកាសយានដ្ឋានក្រុងកាប៊ុល ដែលហ៊ុំព័ទ្ធដោយអ្នកប្រយុទ្ធនៃអង្គភាពវរជន ៣១៣ នាក់របស់ពួកតាលីបង់ កំពុងសម្ញែងអាវុធ ក៏ដូចជាស្លៀកពាក់ឯកសណ្ឋានយោធាអាមេរិកថាវាជា “ថ្ងៃប្រវត្តិសាស្ត្រ និងជាពេលវេលាប្រវត្តិសាស្ត្រ” ដែលសម្គាល់ការរំដោះអាហ្វហ្គានីស្ថានចេញពី “មហាអំណាច” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អង់គ្លេស ប្រកាសច្បាស់ៗនឹងវាយប្រហារប្រឆាំងក្រុម ISIS នៅអាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម