Connect with us

ព័ត៌មានអន្ដរជាតិ

WHO កំពុងតាមដានវីរុសបំប្លែងខ្លួនថ្មីឈ្មោះ Mu ដែលធន់វ៉ាក់សាំង និងអាចគេចប្រព័ន្ធភាពស៊ាំ

បានផុស

នៅ

អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនកំពុងឃ្លាំមើលវីរុសកូវីដ១៩បំប្លែងថ្មី ត្រូវបានគេស្គាល់ឈ្មោះថា Mu ដែលរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករា។

នៅក្នុងព្រឹត្តិបត្ររោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួន ស្ថាប័នសុខភាពជាសកលមួយនេះ បានលើកឡើងកាលពីថ្ងៃអង្គារទី៣១ខែសីហាថា Mu ឬមានឈ្មោះវិទ្យាសាស្រ្តថា B.1.621 ត្រូវបានចាត់ថ្នាក់ជា “វីរុសបំប្លែងខ្លួនគួរឲ្យចាប់អារម្មណ៍”។

WHO Monitoring New Coronavirus Variant Named Mu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO និយាយថា វីរុសនេះមានធាតុបំប្លែងដែលបង្ហាញពីហានិភ័យ នៃភាពធន់នឹងវ៉ាក់សាំង និងគេចប្រព័ន្ធភាពស៊ាំ ហើយបានសង្កត់ធ្ងន់ថា ការសិក្សាបន្ថែមទៀត គឺត្រូវការជាចាំបាច់ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីវីរុសនេះ។

មានក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មីៗ ខណៈអត្រាឆ្លងបានកើនឡើងនៅទូទាំងពិភពលោកជាថ្មីម្តងទៀត ស្របពេលវីរុស Delta កំពុងវាយប្រហារ ជាពិសេសក្នុងចំណោមអ្នកមិនចាក់វ៉ាក់សាំង និងនៅក្នុងតំបន់ដែលដកវិធានការប្រឆាំងវីរុស។

WHO monitoring new coronavirus variant named 'Mu' - France 24

បច្ចុប្បន្ន WHO បានកំណត់អត្តសញ្ញាណវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ ចំនួន៤រួមមានទាំង Alpha ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៩៣ និង Delta ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៧០ ផងដែរ។

បន្ទាប់ពីត្រូវបានគេរកឃើញនៅក្នុងប្រទេសកូឡុំប៊ី វីរុសបំប្លែង Mu ត្រូវបានគេរាយការណ៍នៅក្នុងបណ្តាប្រទេសអាមេរិកខាងត្បូងផ្សេងទៀតនិងនៅអឺរ៉ុប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ឥណ្ឌាផ្ទុះជំងឺ គ្រុនអាថ៌កំបាំង សម្លាប់ភាគច្រើនជាកុមារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម