ព័ត៌មានអន្ដរជាតិ
អត្រាស្លាប់ដោយកូវីដនៅហូជីមិញខ្ពស់ជាងកម្រិតពិភពលោក
បច្ចុប្បន្ននេះ ទីក្រុងហូជីមិញ ប្រទេសវៀតណាមមានអត្រាមរណភាពដោយកូវីដ-១៩ចំនួន ៤.២% ដែលខ្ពស់ជាងអត្រាជាមធ្យមលើសកលលោក។
អត្រាស្លាប់កើនឡើងដល់ ៥.៨% ប្រសិនបើមានតែអ្នកជំងឺកូវីដ-១៩ដែលចូលមន្ទីរពេទ្យត្រូវបានរាប់។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា អត្រាមរណភាពជាសកលដោយកូវីដ-១៩ ប្រែប្រួលរវាង២.១ និង ៤.៤%។
លោក Nguyen Van Vinh Chau អគ្គនាយករងនៃមន្ទីរសុខាភិបាលក្រុងហូជីមិញបាននិយាយនៅថ្ងៃអង្គារ៍ថា ៖«និយាយជាទូទៅ អត្រាមរណភាពនៅទីក្រុងហូជីមិញស្ថិតនៅក្នុងជួរស្ថិតិសកល ប៉ុន្តែកម្រិតខ្ពស់ជាង។ ទីក្រុងកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីកាត់បន្ថយអត្រាឲ្យចុះទាប»។
បច្ចុប្បន្ននេះ អ្នកជំងឺកូវីដចំនួន ៩៣៣៦នាក់កំពុងស្ថិតនៅក្នុងការព្យាបាលកម្រិតខ្ពស់ ចំនួន ១០៣០នាក់ត្រូវការដាក់បំពងខ្យល់អ៊ុកស៊ីសែន និង១៨នាក់នៅលើគ្រែ ECMO (អុកស៊ីសែននៃភ្នាសខាងក្រៅ) ដោយសារបេះដួង និងសួតរបស់ពួកគេខូចខាតធ្ងន់ធ្ងរ។
យោងតាមមន្ទីរសុខាភិបាលថា ប្រហែលជា៨០%នៃអ្នកជំងឺដែលត្រូវបានបញ្ជាក់ថ្មីគឺគ្មានរោគសញ្ញា និង១០%មានរោគសញ្ញាធ្ងន់ធ្ងរ និងត្រូវការចូលមន្ទីរពេទ្យ។
រយៈពេលមួយខែចុងក្រោយរហូតដល់ឥឡូវនេះចំនួនឆ្លងកូវីដប្រចាំថ្ងៃជាមធ្យម៤០០០នាក់។
រលកផ្ទុះចុងក្រោយបំផុតបានចាប់ផ្តើមកាលពីចុងខែឧសភា និងចាប់ពីពេលនោះមក ទីក្រុងនេះមានអ្នកឆ្លងកូវីដសរុប ២២១ ២៥៤នាក់ ដែលបានក្លាយជាមណ្ឌលនៃការឆ្លងធ្ងន់ធ្ងរជាងគេបំផុតនៅក្នុងប្រទេស។
លោក Pham Duc Hai អនុប្រធានគណៈកម្មាធិការគ្រប់គ្រង និងបង្ការកូវីដ-១៩ក្រុងបាននិយាយថា បន្ទាប់ពីករណីស្លាប់លើកដំបូងកាលពីខែមិថុនាមក ក្រុងហូជីមិញមានអ្នកស្លាប់បន្ថែម៩២០៣នាក់ទៀត ទោះជាយ៉ាងណានៅមានជាច្រើនដែលក្រសួងសុខាភិបាលមិនបានបញ្ជាក់។
ទីក្រុងធំបំផុតរបស់ប្រទេសវៀតណាមនេះបានដាក់ចេញបំរាមទប់ស្កាត់ជាច្រើនកម្រិតគិតចាប់តាំងពីថ្ងៃទី៣១ ខែឧសភា។ រដ្ឋាភិបាលចង់ឲ្យស្ថានភាពស្ថិតក្រោមការគ្រប់គ្រងត្រឹមថ្ងៃទី១៥ ខែកញ្ញា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ