ព័ត៌មានអន្ដរជាតិ
តាលីបង់ រៀបគម្រោងសម្លាប់មេដឹកនាំចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន ក្រោយមើលងាយរដ្ឋាភិបាលថ្មី
ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំប្រទេសតាជីគីស្ថាន លោក Mohammad Zahir Aghbar បាននិយាយកាលពីថ្ងៃទី ៣១ ខែសីហាថា ក្រុមតាលីបង់កំពុងរៀបគម្រោងបញ្ចប់ជីវិតលោក Ahmad Massoud មេដឹកនាំនៃចលនាតស៊ូប្រដាប់អាវុធនៅក្នុងខេត្តជ្រលងភ្នំ Panjshir ។

កន្លងមកលោក Aghbar បានអះអាងថា ប្រភពអំណាចស្របច្បាប់តែមួយគត់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺការតស៊ូរបស់ខេត្ត Panjshir ។
ខេត្តជ្រលងភ្នំ Panjshir ដែលមានទីតាំងស្ថិតនៅភាគឦសាននៃទីក្រុងកាប៊ុល គឺជាខេត្តតែមួយគត់របស់អាហ្វហ្គានីស្ថានដែលមិនធ្លាប់ចាញ់ ឬធ្លាក់ក្នុងដៃរបស់ក្រុមតាលីបង់ ។

ទន្ទឹមនោះវាក៏កើតឡើង ស្របពេលដែលមេដឹកនាំចលនាតស៊ូនៅខេត្ត Panjshir របស់អាហ្វហ្គានីស្ថានលោក Ahmad Massoud បានប្រាប់ទស្សនាវដ្តី Foreign Policy ថា គាត់នឹងបោះបង់ការតស៊ូរបស់គាត់ ឬចុះចាញ់តែម្ដង ប្រសិនបើក្រុមតាលីបង់បង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នា និងធានាសិទ្ធិស្មើគ្នាសម្រាប់ជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ។

លោក Massoud បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចុះផ្សាយនៅថ្ងៃទី ៣០ ខែសីហាថា “ប្រសិនបើតាលីបង់មានឆន្ទៈចែករំលែកអំណាចជាមួយមនុស្សគ្រប់គ្នា ហើយមានឆន្ទៈក្នុងការបង្កើតយុត្តិធម៌ និងផ្តល់សិទ្ធិ និងសេរីភាពស្មើភាពគ្នាដល់អាហ្វហ្គានីស្ថានទាំងអស់នោះ ខ្ញុំនឹងចុះចេញពីតំណែងជាមេដឹកនាំក្រុមចលនាតស៊ូ ហើយឈប់ធ្វើនយោបាយតែម្ដង” ។
គួរបញ្ជាក់ថា គ្រោងការនេះក៏កើតឡើង ខណៈដែលក្រុមតាលីបង់ត្រៀមនឹងប្រកាសបង្កើតរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី នៅថ្ងៃទី ៣ ខែសីហាខាងមុខនេះ ប៉ុន្តែសមាសភាពរបស់ពួកគេនៅតែមិនប្រាកដប្រជាឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ