Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកធ្លាប់មានប្រវត្តិអាឡ័កស៊ី ក្រោយចាក់វ៉ាក់សាំងមួយប្រភេទនេះ កម្រប្រតិកម្ម ឬអាចនឹងលែងមានតែម្ដង

បានផុស

នៅ

ការសិក្សាដែលបានចេញផ្សាយដោយសារព័ត៌មាន JAMA Network Open បានរកឃើញថា អ្នកធ្លាប់មានប្រវត្តិអាឡ័កស៊ី ប្រសិនបើចាក់វ៉ាក់សាំង Pfizer គឺកម្រមានប្រតិកម្ម​ ឬអាចនឹងលែងមានតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​បាន​បង្ហាញ​ថា ​ក្នុង​ចំណោម​អ្នក​ចូលរួម​ជាង ៤០០ នាក់​ដែល​មាន​អាឡ័កស៊ី​ខ្ពស់ ៩៨ភាគរយ មិន​មាន​ប្រតិកម្ម​ភ្លាមៗ​ បន្ទាប់ពី​ទទួល​បាន​វ៉ាក់សាំង Pfizer-BioNTech ។ ៦ឬតិចជាង ២ភាគរយនៃអ្នកចូលរួមក្នុងការស្រាវជ្រាវមាន“ ប្រតិកម្មអាឡ័កស៊ី​តិចតួច” ខណៈ​ពេល​ដែល ៣ ឬតិចជាង ១ ភាគរយ​ជួបប្រទះ​ការ​ឆក់អាណាហ្វីឡាក់ទិច។

ចំពោះ​ការ​ស្រាវជ្រាវ​នេះ​អ្នកស្រាវជ្រាវ​ជនជាតិអ៊ីស្រាអែល ​បាន​និយាយ​ថា ​វ៉ាក់សាំង Pfizer ជា​ថ្នាំ​ដែល​មាន​ប្រជាប្រិយ​បំផុត​នៅ​ក្នុង​ប្រទេស​ ដល់​មនុស្ស​ពេញ​វ័យ​ចំនួន ៤២៩ នាក់​ដែល​មាន​ប្រវត្តិ​អាឡ័កស៊ី​ពីមុន។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ ​(CDC) បាន​រាយការណ៍នៅ​ក្នុង​ទិន្នន័យ​ដែល​បាន​ចេញផ្សាយ​នៅ​ដើម​ដំបូង​នៃ​ការ​ចាក់​វ៉ាក់សាំង មាន​តែ​អ្នក​ទទួល​វ៉ាក់សាំង​ចំនួន ២៩ ក្នុងចំណោម ៤.៨ លាន​នាក់​ប៉ុណ្ណោះ​ ដែល​មាន​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ​ចំពោះ​ការ​ចាក់​វ៉ាក់សាំង។

ក្នុង​ចំណោម​អ្នក​ចូលរួមក្នុងការស្រាវជ្រាវ ៦៨ ឬ ១៦ភាគរយមានអាឡ័កស៊ី​នឹង​អាហារនិង ១៤១ ឬ ៣៣ភាគរយជាមួយ​អាហារ​ច្រើនមុខ។ លើសពីនេះដោយសារអាឡ័កស៊ី​របស់ពួកគេ ៩៥ ឬ ២២ភាគរយ​នៃអ្នកចូលរួមតែងតែប្រើ​សឺរ៉ាំងadrenaline ដើម្បី​ប្រើជាការព្យាបាល​គ្រា​អាសន្ន​ចំពោះ​អាណាហ្វីឡាក់ទិច។

ដើម្បីធានាថាវ៉ាក់សាំងនេះ ​ត្រូវបានគ្រប់គ្រងដោយ​សុវត្ថិភាព​ដល់​អ្នកចូលរួម ​អ្នក​ស្រាវជ្រាវ​បាន​តម្រូវ​ឲ្យ​សង្កេត​រយៈពេល២ម៉ោង ​បន្ទាប់ពីទទួលបាន​វ៉ាក់សាំង​ទាំងដូស​ទីមួយ​និងទីពីរ។ ក្នុងកំឡុងពេលសង្កេតរយៈពេល២ម៉ោង ​បន្ទាប់ពី​ការ​ចាក់​លើក​ដំបូង ស្ត្រី ៩ នាក់​មាន​ប្រតិកម្ម​អាឡ័កស៊ី​ភ្លាមៗ​ ដូចជា កន្ទួល ហើម អណ្ដាត​ ឬក្អក​ដែល​មាន​កើតឡើង ។ ប្រតិកម្ម​ទាំង​អស់​នេះ​ត្រូវ​បាន​ដោះស្រាយ​ បន្ទាប់​ពី​ការ​ព្យាបាល​ជាមួយ​ថ្នាំ​ប្រឆាំង​នឹង​អ៊ីស្តាមីន។ គ្មាន​អ្នក​ចូលរួម​ណា​ម្នាក់ ​ត្រូវ​ការ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ ហើយ​ទាំងអស់​បាន​ជា​សះស្បើយ​ពេញលេញ​ក្នុង​​រយៈ​ពេល​ ២ ទៅ ៦ ម៉ោង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖ប្រកាន់គោលការណ៍ ៣ ធំៗនេះ ធានាថាដូសទីប៉ុន្មានក៏ដោយ សុទ្ធតែមានប្រសិទ្ធភាពខ្លាំងក្លា

ចុចអាន៖ វ៉ាក់សាំងដូសទី ៣ លើសខ្វះថ្ងៃមិនបញ្ហា តែបើដល់ថ្ងៃចាក់ប្រហែសរឿងអស់នេះ អាចមានផលវិបាកធ្ងន់ធ្ងរ

ចុចអាន៖ករណីមិនទាន់គ្រប់ខែច្រឡំទៅចាក់ដូសទី ៣ វ៉ាក់សាំងពិតជាមានប្រសិទ្ធភាពក្នុងរាងកាយឬអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

មុន​ផុត​អាណត្តិនៅម៉ោង១២យប់នេះ លោក បៃដិន លើក​លែងការចោទប្រកាន់​ទាំងអស់​ដល់​មនុស្សសំខាន់​ៗ​

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម