Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមតាលីបង់ ចាប់រំលោភនិងធ្វើបាប សូម្បីបុរសភេទទី៣

បានផុស

នៅ

បុរសភេទទី៣ម្នាក់ បានប្រាប់ពីរឿងហេតុដែលគាត់ ត្រូវបានធ្វើបាបនិងចាប់រំលោភដោយសមាជិកក្រុមតាលីបង់ បន្ទាប់ពីពួកគេបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីលួងលោមគាត់ឲ្យទៅជួប។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ជនជាតិអាហ្វហ្គានីស្ថានរូបនេះបានរួចរស់ជីវិតពីការវាយប្រហារដ៏ឃោរឃៅ ប៉ុន្តែបច្ចុប្បន្ន គាត់នៅតែមានអារម្មណ៍តក់ស្លុតចំពោះហេតុការណ៍នេះ។

យោងតាមទូរទស្សន៍ ITV, ជនរងគ្រោះបានចាញ់បោក បន្ទាប់ពីនិយាយជាមួយបុរសម្នាក់ទៀតតាមអ៊ីនធើណិតអស់រយៈពេលជាច្រើនសប្តាហ៍។ គាត់គិតថា គាត់ត្រូវបានគេសន្យាថានឹងនាំឆ្លងកាត់ដោយសុវត្ថិភាពចេញពីប្រទេសដែលមានវិបត្តិ។

រូបតំណាង

ផ្ទុយទៅវិញ គាត់ត្រូវបានគេនាំទៅជួបពួកតាលីបង់ពីរនាក់ ដែលបានរំលោភបំពានគាត់យ៉ាងឃោរឃៅ។

លោក Artemis Akbary សកម្មជនដែលមានមូលដ្ឋាននៅប្រទេសទួរគីបានប្រាប់ ITV ថា ការគំរាមកំហែងដល់អាយុជីវិតចំពោះជនជាតិអាហ្វហ្គានីស្ថានស្រឡាញ់ភេទដូចគ្នា គឺកាន់តែរីកធំឡើងៗ បន្ទាប់ពីក្រុមតាលីបង់ចូលកាន់កាប់ប្រទេស។

រូបតំណាង

លោកនិយាយថា “ពួកគេកំពុងព្យាយាមប្រាប់ពិភពលោកថា ពួកគេផ្លាស់ប្តូរហើយ ពួកគេមិនមានបញ្ហាជាមួយសិទ្ធិស្ត្រីឬសិទ្ធិមនុស្សទេ ប៉ុន្តែពួកគេកំពុងនិយាយកុហក។ ក្រុមតាលីបង់មិនផ្លាស់ប្តូរទេ ព្រោះមនោគមវិជ្ជារបស់ពួកគេមិនផ្លាស់ប្តូរឡើយ”។

គួរបញ្ជាក់ថា មនោគមន៍វិជ្ជាតាលីបង់ចាត់ទុកមនុស្សស្រលាញ់ភេទដូចគ្នា ជាក្រុមខុសច្បាប់ហើយ នឹងត្រូវផ្តន្ទាទោសប្រហារជីវិតក្រោមការគ្រប់គ្រងរបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ តាលីបង់ រៀបគម្រោងសម្លាប់មេដឹកនាំចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន ក្រោយមើលងាយរដ្ឋាភិបាលថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ១១ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម