Connect with us

ព័ត៌មានអន្ដរជាតិ

ដោយសារអាមេរិក ពេលនេះក្រុមតាលីបង់ មានកងទ័ពអាកាសផ្ទាល់ខ្លួន

បានផុស

នៅ

ក្រុមយុទ្ធជនតាលីបង់ បានកាន់កាប់អាកាសយានដ្ឋានទីក្រុងកាប៊ុល បន្ទាប់ពីយន្តហោះយោធាអាមេរិកចុងក្រោយ បានចាកចេញពីប្រទេសកាលពីថ្ងៃចន្ទ។

រូបថតដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញពីក្រុមសកម្មប្រយុទ្ធនេះ អង្គុយថតរូបនៅក្នុងកាប៊ីនយន្ដហោះរបស់កងទ័ពអាកាសអាហ្វហ្គានីស្ថាន ដែលធ្លាប់ត្រូវបានប្រើប្រាស់ប្រឆាំងនឹងពួកគេ។

យន្តហោះទាំងនេះ ត្រូវបានទុកចោលរួមជាមួយសព្វាវុធនិងយានយោធាអាមេរិកមួយចំនួនធំ។ កន្លងមក កងទ័ពអាកាសអាហ្វហ្គានីស្ថាន បានហ្វឹកហាត់ជាមួយក្រុមចម្រុះដឹកនាំដោយអាមេរិកប៉ុន្តែបច្ចុប្បន្ន របស់ទាំងនោះបានធ្លាក់ដល់ដៃក្រុមតាលីបង់ ដែលធ្វើឲ្យពេលនេះ ពួកគេមានកងទ័ពអាកាសដោយខ្លួនឯង។

រូបថតផ្សេងទៀត ក៏បង្ហាញពីយុទ្ធជនតាលីបង់ ដើរជុំវិញហើយសម្លឹងមើលឧបករណ៍ដែលបន្សល់ទុកផងដែរ។

យោធាអាមេរិក កងទ័ពអាកាសអាហ្វហ្គានីស្ថាននិងកងយោធារបស់ប្រទេសដទៃទៀត បានបន្សល់ទុកនូវឧបករណ៍ដែលបច្ចុប្បន្នក្រុមតាលីបង់អាចយកប្រើប្រាស់បាន។

ទោះបីជាយ៉ាងណាក៏ដោយ ឧត្តមសេនីយ៍អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា យោធាអាមេរិក បានប្រែក្លាយយានយន្តនិងយន្តហោះជាង ១៥០ គ្រឿងឲ្យប្រើការលែងកើតជាអចិន្ត្រៃយ៍នៅពេលចាកចេញ ដូច្នេះក្រុមតាលីបង់មិនអាចយកទៅធ្វើអ្វីបានទេ។

ប៉ុន្តែក្រុមតាលីបង់ បានគ្រប់គ្រងអាវុធរបស់អាមេរិកជាច្រើន ខណៈអាមេរិកបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីបំពាក់អាវុធដល់យោធាអាហ្វហ្គានីស្ថាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Business Insider

ចុចអាន៖ ក្រុមតាលីបង់ ចាប់រំលោភនិងធ្វើបាប សូម្បីបុរសភេទទី៣

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៧ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម