Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា វត្តមាន ២០ ឆ្នាំរបស់ អាមេរិក នៅ អាហ្វហ្គានីស្ថាន នាំឲ្យមានសោកនាដកម្មតែមួយមុខគត់

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃពុធនេះថា វត្តមាន ២០ ឆ្នាំរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន គ្រាន់តែជាលទ្ធផលនៃសោកនាដកម្មប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បាននិយាយទៀតថា “អស់រយៈពេល ២០ ឆ្នាំហើយដែលកងទ័ពអាមេរិកបានស្ថិតនៅលើទឹកដីអាហ្វហ្គានីស្ថាន ហើយអស់រយៈពេល ២០ ហើយដែលពួកគេបានព្យាយាមមិនធ្វើឲ្យនរណាម្នាក់អន់ចិត្ត ចំពោះអរិយធម៌របស់ប្រជាជនដែលរស់នៅទីនោះ ដើម្បីណែនាំអំពីបទដ្ឋាន និងស្តង់ដារនៃការរស់នៅរបស់ពួកគេឲ្យទូលំទូលាយ” ។

ប្រធានាធិបតីរុស្ស៊ីបានបន្ថែមថា “សោកនាដកម្ម និងការខាតបង់គឺពាក់ព័ន្ធទៅនឹងអាមេរិក ហើយជាពិសេសអ្នកដែលរស់នៅអាហ្វហ្គានីស្ថានតែម្ដង នោះហើយជាលទ្ធផលនៃវត្តមានជិត ២០ ឆ្នាំនេះ” ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមន្ទីរបញ្ចកោណបានប្រកាសជាផ្លូវការ នូវការបញ្ចប់បេសកកម្មយោធាអាមេរិកនៅអាហ្វហ្កានីស្ថានកាលពីថ្ងៃចន្ទ ខណៈដែលយន្តហោះចុងក្រោយដែលដឹកកងកម្លាំងអាមេរិកបានចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល ហើយក្រុមតាលីបង់បានគ្រប់គ្រងទីនោះបានយ៉ាងពេញលេញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី សង្ឃឹមថា អាវុធដែល អាមេរិក ទុកនៅ អាហ្វហ្គានីស្ថាន នឹងមិនត្រូវប្រើក្នុងសង្គ្រាមស៊ីវិល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម