Connect with us

ព័ត៌មានអន្ដរជាតិ

បែកធ្លាយលោក Putin មានកូនលួចលាក់ជាមួយអតីតអ្នកអនាម័យ

បានផុស

នៅ

លោក Vladimir Putin ត្រូវបានគេអះអាងថា មានកូនយ៉ាងអាថ៌កំបាំងជាមួយអតីតអ្នកអនាម័យម្នាក់។

មេដឹកនាំរុស្ស៊ីរូបនេះត្រូវបានគេនិយាយថា មានទំនាក់ទំនងស្នេហាជាមួយលោកស្រី Svetlana Krivonogikh និងជាឪពុករបស់នាង Elizaveta អាយុ១៧ឆ្នាំអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតីអាណត្តិដំបូង។

គេហទំព័រព័ត៌មាន Project បានរាយការណ៍ថា អតីតស្រីកំណាន់របស់គាត់អាយុ៤៥ឆ្នាំ ឥឡូវនេះបានក្លាយជាមហាសេដ្ឋីដោយនាងគឺជាម្ចាស់ក្លិបរាត្រីមួយកន្លែងដែលល្បីល្បាញដោយសារតែការសម្តែង Show បែបស្រើបស្រាល។

ឈ្មោះកណ្តាលរបស់ Elizaveta គឺ Vladimirovna ដែលតាមជនជាតិរុស្ស៊ីបង្ហាញថា ឈ្មោះឪពុកនាងគឺ Vladimir។ ប៉ុន្តែគ្មានឈ្មោះរបស់គាត់នៅលើសំបុត្រកំណើតទេ។ រូបមុខរបស់ក្មេងជំទង់រូបនេះមិនត្រូវបានផ្សព្វផ្សាយឡើយ។

ប៉ុន្តែគេហទំព័រ Project បានរាយការណ៍ថា អ្នកជំនាញខាងពិនិត្យមុខមាត់ឈ្មោះ Hassan Ugail មកពីសាកលវិទ្យាល័យ Bradford បានសន្និដ្ឋានថា នាងមានលក្ខណៈប្រហាក់ប្រហែលនឹងប្រធានាធិបតីរុស្ស៊ី។

Software បង្ហាញថា មានភាពស្រដៀងគ្នា៧០,៤៤ភាគរយជាមួយលោក Putin។

លោកស្រី Krivonogikh ក៏ជាម្ចាស់ក្លិប Leningrad Center ផងដែរហើយត្រូវបានគេនិយាយថាមានទ្រព្យសម្បត្តិរហូតដល់ទៅ១០០,២៨៨,៥០០ដុល្លារអាមេរិក។

Krivonogikh ត្រូវបានគេនិយាយថាបានធ្វើការជាអ្នកអនាម័យនៅក្នុងហាងមួយកាលពីនៅក្មេងមុនពេលចូលរៀនសាកលវិទ្យាល័យ។

លោកស្រីត្រូវបានគេឃើញអមដំណើរលោក Putin នៅចុងទស្សវត្សរ៍ឆ្នាំ១៩៩០នៅពេលនាងមានអាយុ២០ឆ្នាំប្លាយ។ និស្សិតបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចរូបនេះ ឥឡូវត្រូវបានគេនិយាយថាមានភាគហ៊ុន៨លានផោននៅធនាគារ Rossiya។

អតីតអ្នកជិតខាងរបស់នាងនៅទីក្រុង St Petersburg បាននិយាយថា នាងអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ចិញ្ចឹមដែលត្រូវបានគេហៅថា “ប៉ា”។ បន្ទាប់មកនាងនិងម្ដាយរបស់នាងបានរើទៅនៅផ្ទះដ៏ធំមួយនៅក្នុងទីក្រុងនេះ។

គេអះអាងថា កូនឈ្មោះ Elizaveta បានកើតនៅក្នុងឆ្នាំ២០០៣។

ទំនាក់ទំនងត្រូវបានបញ្ចប់អំឡុងពេលដែលលោក Putin ចាប់ផ្តើមមានទំនាក់ទំនងជាមួយកីឡាការិនីកាយសម្ព័ន្ធជាម្ចាស់មេដាយមាសអូឡាំពិក Alina Kabaeva ដែលបច្ចុប្បន្នមានអាយុ៣៧ឆ្នាំនិងជាប្រធានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលគាំទ្រវិមានក្រឹមឡាំង។

លោក Putin អាយុ៦៨ឆ្នាំមានកូនស្រី២នាក់ឈ្មោះ Maria អាយុ៣៥ឆ្នាំនិងឈ្មោះ Katerina អាយុ៣៤ឆ្នាំពីអាពាហ៍ពិពាហ៍របស់គាត់ជាមួយលោកស្រី Lyudmila Putina។ អ្នកទាំងពីរបានលែងលះគ្នាក្នុងឆ្នាំ២០១៣៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ Putin មិនទទួលស្គាល់ Biden ជាប្រធានាធិបតីអាមេរិក ដរាបណា Trump មិនសុខចិត្តចាញ់

ចុចអាន៖ ប្រភព៖ លោក ពូទីន មានជំងឺមហារីកហើយគ្រោងតែងតាំងកូនស្រីជាអ្នកស្នងតំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ វិនាទី មុន

សមិទ្ធផលប្រវត្តិសាស្ត្រ លេច​រូបរាង​ជា​បន្តបន្ទាប់ បម្រើផលប្រយោជន៍ពលរដ្ឋក្នុង​ខេត្តក្រចេះ

សេចក្ដីជូនដំណឹង៤៥ នាទីutes មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម!

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប ផ្ដល់អាហារូបករណ៍១០០% ដល់យុវជនមកពីគ្រួសារក្រីក្រ ចំនួន២ ៤០០កន្លែង

Sokha Hotels

ព័ត៌មានពេញនិយម