Connect with us

ព័ត៌មានអន្ដរជាតិ

ចិនទាមទារឲ្យស៊ើបអង្កេតអំពើឧក្រិដ្ឋកម្ម ខណៈមានសេចក្តីរាយការណ៍ថា កងទ័ពអាមេរិក បាញ់ជនស៊ីវិល បន្ទាប់ពីការបំផ្ទុះគ្រាប់បែក នៅកាប៊ុល

បានផុស

នៅ

ក្រសួងការបរទេសចិន បានទាមទារឲ្យបើកការស៊ើបអង្កេតលើការចោទប្រកាន់ជាច្រើន អំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយយោធាអាមេរិក ប្រឆាំងនឹងជនជាតិអាហ្វហ្គានីស្ថានក្នុងអំឡុងការកាន់កាប់ប្រទេសនេះរយៈពេល២០ឆ្នាំ។

ថ្លែងកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ត្រូវបានគេសួរឲ្យឆ្លើយតបទៅនឹងរបាយការណ៍ដែលថា កងទ័ពអាមេរិកបានបាញ់ទៅលើជនស៊ីវិលអាហ្វហ្គានីស្ថានបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។

ឧបទ្ទវហេតុនេះ បានឆក់យកជីវិតមនុស្សជិត ២០០ នាក់ ប៉ុន្តែអ្នកកាសែត រួមទាំងអ្នកយកព័ត៌មានអន្តរជាតិរបស់ RT លោក Murad Gazdiev ផងដែរ បានដកស្រង់សម្តីសាក្សីដែលអះអាងថា កងទ័ពអាមេរិកបានបាញ់ទៅលើហ្វូងមនុស្ស បន្ទាប់ពីការផ្ទុះនោះ ដែលអាចបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសកាន់តែច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wang និយាយថា ទីក្រុងប៉េកាំង បានដឹងអំពីរបាយការណ៍នេះ ប៉ុន្តែអះអាងថា វាមិនមែនជាលើកទីមួយទេដែលយោធាអាមេរិកស្ថិតនៅចំកណ្តាលនៃព្រឹត្តិការណ៍ពាក់ព័ន្ធនៅអាហ្វហ្គានីស្ថាន។ បន្ទាប់មកអ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ពីព្រឹត្តិការណ៍ចំនួន ៦ ដែលកងទ័ពអាមេរិកត្រូវបានចោទប្រកាន់ថា បានបណ្តាលឲ្យមានមនុស្សស្លាប់ឬបង្កគ្រោះថ្នាក់ដល់អ្នកដែលស្ថិតក្នុងការយកចិត្តទុកដាក់របស់ពួកគេ។

ក្នុងចំណោមឧប្បត្តិហេតុទាំងនោះ គឺមានការវាយប្រហារអាកាសរបស់អាមេរិកនៅឆ្នាំ២០០២លើពិធីរៀបមង្គលការមួយនៅខេត្ត Uruzgan ដោយបានសម្លាប់មនុស្សរាប់សិបនាក់និងរបួសជាច្រើននាក់ទៀត។ លោកក៏បានលើកឡើងពីការវាយប្រហាររបស់អង្គការណាតូនៅឆ្នាំ ២០១៥ ដែលបានសម្លាប់ប៉ូលិស១៥នាក់ក្នុងបេសកកម្មប្រឆាំងគ្រឿងញៀន និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកឆ្នាំ២០១៩ ដែលបានសម្លាប់កសិករអាហ្វហ្គានីស្ថានយ៉ាងតិច៣០ នាក់នៅខេត្ត Nangarhar ផងដែរ។

លោក Wang និយាយថា ចំនួនជនស៊ីវិលស្លាប់ដែលបណ្តាលមកពីការវាយប្រហាររបស់អាមេរិកនៅអាហ្វហ្គានីស្ថាន គឺលើសពីការប៉ាន់ស្មានរបស់អាមេរិក។ លោកបន្ថែមថា ជនស៊ីវិលអាហ្វហ្គានីស្ថានយ៉ាងតិច ៤៧,២៤៥ នាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមដែលបង្កើតឡើងដោយទីក្រុងវ៉ាស៊ីនតោនកាលពីពីរទសវត្សរ៍មុន។

អ្នកនាំពាក្យដដែលបានទទូចថា រាល់អំពើឃោរឃៅដែលត្រូវបានរាយការណ៍និងចោទប្រកាន់ គឺត្រូវតែស៊ើបអង្កេត ហើយជនដៃដល់ត្រូវនាំយកមកកាត់ទោស បើទោះបីជាបច្ចុប្បន្ន យោធាអាមេរិកបានដកចេញពីអាហ្វហ្គានីស្ថានក៏ដោយ។ នេះនិយាយអំពីនីតិរដ្ឋអន្តរជាតិ យុត្តិធម៌អន្តរជាតិនិងវឌ្ឍនភាពនៃសិទ្ធិមនុស្ស”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន ថា វត្តមាន ២០ ឆ្នាំរបស់ អាមេរិក នៅ អាហ្វហ្គានីស្ថាន នាំឲ្យមានសោកនាដកម្មតែមុខគត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម