ព័ត៌មានអន្ដរជាតិ
បារាំង ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការកូវីដ ដូសជំរុញ
ប្រទេសបារាំង បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជំរុញ ដល់មនុស្សដែលមានអាយុលើសពី៦៥ឆ្នាំ និងអ្នកដែលមានសុខភាពចុះខ្សោយ។
អ្នកដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ចាក់វ៉ាក់សាំងដូសជំរុញនេះ លុះត្រាតែពួកគេជាអ្នកចាក់វ៉ាក់សាំង Pfizer ឬ Moderna គ្រប់ដូស បានរយៈពេល៦ខែ។
ប៉ុន្តែអ្នកទទួលវ៉ាក់សាំង Johnson & Johnson ដែលចាក់តែមួយដូស គឺអាចចាក់ថ្នាំ Pfizer ឬ Moderna ក្នុងរយៈពេលបួនសប្តាហ៍បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងនោះ។
ទោះបីជាយ៉ាងណាក៏ដោយ យុទ្ធនាការចាក់ដូសជំរុញទូទាំងប្រទេស គឺនឹងចាប់ផ្តើមនៅក្នុងមណ្ឌលថែទាំនៅថ្ងៃទី១២ខែកញ្ញា។
ក្រសួងសុខាភិបាលនិយាយថា មនុស្សប្រហែល១៨លាននាក់ ត្រូវបានគេប៉ាន់ស្មានថាមានសិទ្ធិទទួលបានការចាក់ថ្នាំបង្ការរោគ ដូសជំរុញ។
ការចាក់វ៉ាក់សាំងនេះ កើតឡើងចំពេលដែលរដ្ឋាភិបាលនិយាយថា ពួកគេត្រៀមខ្លួនដើម្បីចាប់ផ្តើមគ្រោងការណ៍ចាក់ដូសជំរុញ រីឯ NHS របស់ប្រទេសអង់គ្លេស បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមចាក់ដល់អ្នកដែលងាយរងគ្រោះបំផុតចាប់ពីថ្ងៃទី ៦ ខែកញ្ញាទៅ។
ថ្នាក់ដឹកនាំ NHS មានគម្រោងចាក់វ៉ាក់សាំងដល់ក្រុមមនុស្សអាយុលើស៥០ឆ្នាំ និងអ្នកដែលមានប្រព័ន្ធការពារចុះខ្សោយចំនួន ៣០លាននាក់ បើទោះបីជាគ្មានការប្រកាសជាផ្លូវការក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ អាមេរិក បោះចោលវ៉ាក់សាំងកូវីដជាង ១៥ លានដូស ខណៈប្រទេសក្រីក្រកំពុងខ្វះខាតចាក់ដល់ប្រជាជន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់