ព័ត៌មានអន្ដរជាតិ
ពេលនេះ ក្រុមតាលីបង់ មានកងកម្លាំងដែនអាកាស ខ្លាំងជាងសមាជិក អង្គការណាតូ ដល់ទៅ ១០ប្រទេសឯណោះ
ក្រុមតាលីបង់ ពេលនេះទទួលបានកម្លាំងកងទ័ពអាកាសដែលមានតម្លៃរាប់សិបលានផោន រួមទាំងឧទ្ធម្ភាគចក្រដែលទិញដោយអាមេរិក និងយន្តហោះវាយប្រហារផងដែរ។ វាបានផ្តល់ឲ្យពួកគេនូវអំណាចដែនអាកាស ខ្លាំងជាងសមាជិកអង្គការណាតូមួយចំនួនទៅទៀត។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ក្រុមជីហាដនេះ បានដណ្តើមយកអាកាសយានដ្ឋានធំៗ ចំនួន១០ ចាប់ពីទីក្រុង Bagram ទៅដល់ Mazar-i-Sharif ហើយថ្ងៃនេះ បានបង្អួតឧទ្ធម្ភាគចក្រ Black Hawk តម្លៃ៦លានដុល្លារ ដើម្បីត្រៀមប្រយុទ្ធប្រឆាំងចលនាតស៊ូនៅជ្រលងភ្នំ Panjshir។
មេបញ្ជាការក្រុមតាលីបង់ ត្រូវបានគេរាយការណ៍ថា បានបញ្ជាឲ្យកងទ័ពរបស់ពួកគេតាមប្រមាញ់អ្នកបើកយន្តហោះពីកងទ័ពអាកាសអាហ្វហ្គានីស្ថាន ដែលទទួលបានការបណ្តុះបណ្តាលពិសេសពីអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ឲ្យមកបញ្ជាយន្តហោះចម្បាំងនិងបច្ចេកវិទ្យាទំនើប។
បើគ្មានអាកាសយានិកទេ ការហោះហើរយន្តហោះទំនើបបែបនេះគឺមិនអាចទៅរួចឡើយ សម្រាប់ក្រុមតាលីបង់។
អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៅទីក្រុងកាប៊ុល ត្រូវបានរឹបអូសកាលពីថ្ងៃអង្គារដោយពួកជីហាដ។
យោងតាមការត្រួតពិនិត្យរបស់រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃទី៣០ខែមិថុនាបានបង្ហាញថា កងទ័ពអាកាសអាហ្វហ្គានីស្ថានកំពុងប្រតិបត្តិការយន្តហោះចំនួន ១៦៧គ្រឿង ក្នុងនោះមានឧទ្ធម្ភាគចក្រ ១០៨ គ្រឿងនិងយន្តហោះ ៥៩ គ្រឿង។
មុនពេលទីក្រុងកាប៊ុលដួលរលំ ប្រទេសអ៊ូសបេគីស្ថានបានបញ្ជាក់ថា យន្តហោះអាហ្វហ្គានីស្ថានចំនួន ៤៦ គ្រឿងរួមទាំងឧទ្ធម្ភាគចក្រចំនួន ២៤ គ្រឿងផងដែរ បានមកដល់ប្រទេសនេះ ដើម្បីការពារកុំឲ្យធ្លាក់ដល់ដៃក្រុមតាលីបង់។
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនយន្តហោះប្រតិបត្តិការដែលអាមេរិកបន្សល់ទុកទាំងអស់ សុទ្ធតែប្រើការបានមែននោះ វានឹងផ្តល់ឲ្យក្រុមឥស្លាមនិយមនេះនូវអំណាចដែនអាកាសខ្លាំងជាងប្រទេសចំនួន ១០ ក្នុងចំណោមសមាជិកណាតូទាំង ៣០ ដូចជាអាល់បានី បូស្នៀ អេស្តូនី អ៊ីស្លង់ ឡាតវី លីទុយអានី លុចសំបួ ម៉ុងតេណេក្រូ ម៉ាសេដូនីខាងជើងនិងស្លូវេនី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច