Connect with us

ព័ត៌មានអន្ដរជាតិ

សេចក្តីព្រាងច្បាប់ចារកម្មដ៏ចម្រូងចម្រាសរបស់អូស្ត្រាលី គឺជា “ការមិនគោរពលទ្ធិប្រជាធិបតេយ្យ”

បានផុស

នៅ

កាលពីសប្តាហ៍មុន ប្រទេសអូស្រ្តាលីបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលនឹងផ្តល់ឲ្យប៉ូលិសនូវអំណាចយ៉ាងច្រើន ក្នុងការធ្វើចារកម្មលើមនុស្សតាមរយៈគណនីនិងឧបករណ៍តាមអ៊ីនធើណិតរបស់ពួកគេខណៈច្បាប់នេះ ត្រូវបានគេចាត់ទុកថាជា ការមិនគោរពលទ្ធិប្រជាធិបតេយ្យ។

Who wants war with Sydney's realest?' - ABC News (Australian Broadcasting  Corporation)

នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ រដ្ឋាភិបាលអូស្រ្តាលីបានអនុម័តវិសោធនកម្មច្បាប់ស្តីពីការឃ្លាំមើល ដែលឥឡូវនេះ កំពុងរង់ចាំការអនុម័តចុងក្រោយពីអគ្គទេសាភិបាល។

សេចក្តីព្រាងច្បាប់នេះ បញ្ជាក់ពីដីកាថ្មីចំនួន៣ ដែលអាចត្រូវបានប្រើប្រាស់ដោយប៉ូលិសសហព័ន្ធអូស្ត្រាលី (AFP) និងគណៈកម្មការស៊ើបអង្កេតឧក្រិដ្ឋកម្មអូស្រ្តាលី (ACIC) ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្ម។

  1. ដីការំខានទិន្នន័យ៖ ផ្តល់អំណាចដល់ប៉ូលិសក្នុងការចូលដំណើរការ កែប្រែឬលុបទិន្នន័យនៅលើឧបករណ៍ណាមួយ ដើម្បីបង្អាក់សកម្មភាពឧក្រិដ្ឋកម្ម។
  2. ដីកាសកម្មភាពបណ្តាញ៖ ផ្តល់អំណាចដល់ប៉ូលិសឲ្យប្រមូលការណ៍សម្ងាត់ពីឧបករណ៍ឬបណ្តាញនានា។
  3. ដីកាគ្រប់គ្រងគណនី៖ ផ្តល់សិទ្ធិអំណាចដល់ប៉ូលិស ឲ្យគ្រប់គ្រងគណនីអនឡាញរបស់ជនល្មើសដូចជាអ៊ីម៉ែល ប្រព័ន្ធផ្សព្វផ្សាយសង្គម ។ល។ ដើម្បីប្រមូលព័ត៌មាននៅក្នុងការស៊ើបអង្កេត។

នរណាម្នាក់ដែលត្រូវបានអំពាវនាវឲ្យជួយក្នុងការស៊ើបអង្កេត នឹងត្រូវបានការពារពីការទទួលខុសត្រូវស៊ីវិល ប៉ុន្តែការមិនគោរពតាមនឹងនាំឲ្យជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលអូស្ត្រាលីអនុម័តសេចក្តីព្រាងច្បាប់បច្ចេកវិទ្យាថ្មីដែលមិនមានប្រជាប្រិយនៅក្នុងស្រុកឬអន្តរជាតិ។

ការធ្វើវិសោធនកម្មច្បាប់ទូរគមនាគមន៍និងច្បាប់ផ្សេងៗក្នុងឆ្នាំ២០១៨ បានជះឥទ្ធិពលដល់បច្ចេកវិទ្យា Encrypt ដែលធ្វើឲ្យប្រជាជនអូស្រ្តាលីងាយរងគ្រោះ ដោយតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាផ្តល់ព័ត៌មានសម្ងាត់លើកម្មវិធីផ្ញើសារទូរស័ព្ទនិងសេវាកម្មគេហទំព័រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Express VPN

ចុចអាន៖ តៃវ៉ាន់ សុំឲ្យ អូស្រ្តាលី ជួយការពារសង្គ្រាមចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៤ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៥ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម