Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ Ida សម្លាប់មនុស្ស ៦០នាក់នៅអាមេរិក

បានផុស

នៅ

ចំហាយនៃព្យុះសង្ឃរា Ida បានបង្កឲ្យមានជំនន់ទឹកភ្លៀង និងបង្កើតជាព្យុះកំបុតត្បូងនៅទូទាំងភាគឦសាន និងបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់។

មកទល់ពេលនេះនៅភាគឦសាន មានមនុស្សស្លាប់ចំនួន៤៥នាក់ ត្រូវបានរាយការណ៍ដោយសារព្យុះនេះ។ សរុបមក មានអ្នកស្លាប់យ៉ាងតិច៦០នាក់ នៅទូទាំងរដ្ឋចំនួន៨ដោយសារព្យុះ Ida។

ថ្លែងអំពីផលប៉ះពាល់ដែលបណ្តាលដោយព្យុះ Ida, លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា ទីក្រុងញូវយ៉ក បានកត់ត្រាភ្លៀងធ្លាក់ខ្លាំងជាងធម្មតា ដែលខ្លួនមិនដែលជួបពេញមួយខែកញ្ញា។

មនុស្សត្រូវជាប់នៅក្នុងផ្លូវក្រោមដី ប៉ុន្តែកងកម្លាំងនៃនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងញូវយ៉ក បានជួយសង្គ្រោះពួកគេទាំងអស់។

លោកបន្តថា លោកបានបញ្ជាក់យ៉ាងច្បាស់ដល់អភិបាលឆ្នេរខាងកើតថា ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ កំពុងត្រៀមខ្លួនផ្តល់ជំនួយ។

ការប្រកាសអាសន្នអំពីជំនន់ទឹកភ្លៀង ត្រូវបានប្រកាសជាលើកដំបូងនៅទីក្រុងញូវយ៉ក ខណៈស្ថានីយ៍រថភ្លើងក្រោមដី បានប្រែក្លាយទៅជាទឹកជ្រោះហើយផ្លូវកណ្តាលក្រុងក្លាយជាទន្លេ។ រដ្ឋញូវយ៉កនិងទីក្រុងញូវយ៉ក សុទ្ធតែបានប្រកាសភាពអាសន្ន។

អភិបាលក្រុងញូវយ៉កលោក Bill de Blasio បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា អ្នកស្លាប់នៅ Big Apple មានចំនួន៩នាក់។ នៅពេលល្ងាច ចំនួននេះបានកើនឡើងដល់១៣នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ABC

ចុចអាន៖​ ញូវយ៉ក ប្រកាសអាសន្ន ដោយសារជំនន់ទឹកភ្លៀងលិចទីក្រុង (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៨ នាទីutes មុន

ថ្នាក់ដឹកនាំ និងតៃកុងរថយន្តក្រុងសាធារណៈ ត្រៀមរួចរាល់សម្រាប់ដឹកជញ្ជូន ពលរដ្ឋទៅស្រុកកំណើត នាឱកាសចូលឆ្នាំថ្មី ចាប់ពីថ្ងៃស្អែក

តាំងផលិតស្រា
សន្តិសុខសង្គម៤៦ នាទីutes មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

កីឡា១ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១ ម៉ោង មុន

Lisa  រងមតិរិះគន់ថា គ្មានទេពកោសល្យ អាងខ្សែធំទើបសម្ដែងរឿងហូលីវូដបាន

ពលករខ្មែរ
ព័ត៌មានជាតិ២ ម៉ោង មុន

ទិដ្ឋភាពពលករខ្មែរ ចូលមកលេងស្រុកកំណើតតាមច្រកព្រំដែន ដើម្បីជួបជុំគ្រួសារនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានជាតិ១៧ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម១៨ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម