ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងមិនត្រឹមតែការពារមិនឲ្យឆ្លងកូវីដ តែបើឆ្លង ការពារមិនឲ្យធ្វើទុក្ខយូរទៀត
អ្នកបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ពេញលេញមិនត្រឹមតែកាត់បន្ថយហានិភ័យនៃការឆ្លងប៉ុណ្ណោះទេ ប៉ុន្តែការពារមិនឲ្យមានអាការធ្វើទុក្ខយូរអង្វែងទៀតផង។ នេះបើតាមការស្រាវជ្រាវដែលដឹកនាំ ដោយមហាវិទ្យាល័យ King’s College London បានរកឃើញ។
ការសិក្សាបង្ហាញថា ភាគតិចនៃអ្នកដែលបានឆ្លងកូវីដ បើទោះជាបានចាក់វ៉ាក់សាំងទាំងពីរដូសហើយ អាការធ្វើទុក្ខរយៈយូរដល់៤សប្តាហ៍គឺកាត់បន្ថយដល់៥០%។ នេះបើប្រៀបធៀបនឹងមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង។

រហូតដល់ពេលនេះ ៧៨.៩%នៃប្រជាជនអាយុ១៦ឆ្នាំឡើងនៅចក្រភពអង់គ្លេសបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ទាំងពីរដូស។ ភាគច្រើនអ្នកដែលបានឆ្លងកូវីដបានជាសះស្បើយក្នុងរយៈពេល៤សប្តាហ៍ ប៉ុន្តែអ្នកខ្លះអាចមានអាការបន្ត ឬវិវត្តច្រើនសប្តាហ៍ ឬខែ បន្ទាប់ពីការឆ្លងដំបូងដែលអាការរោគនេះហៅថា កូវីដយូរ។
វាបានកើតឡើង បន្ទាប់ពីមនុស្សកើតមានអាការ សូម្បីតែអ្នកដែលមានរោគសញ្ញាស្រាល។
អ្នកស្រាវជ្រាវដែលការសិក្សាចេញផ្សាយនៅ Lancet បាននិយាយថា ខ្លួនច្បាស់ណាស់ថា វ៉ាក់សាំងកំពុងជួយសង្គ្រោះជីវិតមនុស្ស និងការពារមិនឲ្យកើតមានជំងឺធ្ងន់ធ្ងរ ប៉ុន្តែផលប៉ះពាល់់នៃវ៉ាក់សាំងលើការវិវត្តជំងឺយូរមិនទាន់ច្បាស់ដែរ។
នោះមានន័យថា ចន្លោះខែធ្នូ ឆ្នាំ២០២០ និងខែកក្កដា សុខភាពត្រូវបានតាមដានលើមនុស្សធំជាង១.២លាននាក់ដែលបានចាក់វ៉ាក់សាំងមួយដូស និងមនុស្ស ៩៧១៥០៤នាក់ដែលបានចាក់វ៉ាក់សាំងពីរដូសនៅពេលដូសគ្នា។
- មានតែ ០.២%នៃអ្នកចាក់វ៉ាក់សាំងទាំងពីរដូសបាននិយាយថា ពួកគេបានឆ្លងកូវីដ បន្ទាប់ពីចាក់វ៉ាក់សាំងរួច (២៣៧០ករណី)។
- ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងពេញលេញ៥៩២នាក់បានឆ្លងកូវីដដែលផ្តល់ទិន្នន័យ បន្ទាប់ពីរយៈពេលជាងមួយខែគឺ ៣១នាក់ (ស្មើ៥%)ដែលបន្តកើតមានអាការកូវីដយូរ (ធ្វើទុក្ខយូរដល់២៨ថ្ងៃ ឬច្រើនជាងនេះ)។
- នៅក្នុងក្រុមអ្នកអត់បានចាក់វ៉ាក់សាំងទិន្នន័យនេះគឺប្រហែលជា១១%។
អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សខ្លះមានហានិភ័យខ្ពស់ពីការឆ្លងដែលហៅថា «ឆ្លងទម្លុះ» (ឆ្លងក្រោយពេលចាក់វ៉ាក់សាំង) ច្រើនជាងអ្នកដទៃ មានដូចជាមនុស្សចាស់ជរា ទន់ខ្សោយ និងអ្នករស់នៅក្នុងតំបន់ខ្វះខាយ។ ចំណុចនេះគឺច្រើនលើមនុស្សដែលចាក់វ៉ាក់សាំងតែមួយដូស។
អ្នកដឹកនាំស្រាវជ្រាវលោកស្រីវេជ្ជបណ្ឌិត Claire Steves បានឲ្យដឹងថា មនុស្សដែលមានហានិភ័យខ្ពស់ជាការពិតគឺត្រូវតែចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ជាអាទិភាព។
លោកស្រីបន្ថែមថា ៖«ទាក់ទងនឹងកូវីដយូរ វាជាដំណឹងល្អដែលការស្រាវជ្រាវរបស់យើងបានរកឃើញថា ការចាក់វ៉ាក់សាំងទាំងពីរដូសបានកាត់បន្ថយហានិភ័យយ៉ាងខ្លាំងទាំងការឆ្លង និងការវិវត្តទៅជារោគសញ្ញាយូរ»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Sajid Javid មានប្រសាសន៍ថា វ៉ាក់សាំងបានជួយសង្គ្រោះអាយុជីវិតមនុស្សជាង១០៥០០០នាក់ និងការពារមនុស្សមិនឲ្យឆ្លងជាង២៤លាននាក់នៅក្នុងប្រទេសអង់គ្លេសតែមួយ។
លោកថា ៖«វាច្បាស់ណាស់ថា វ៉ាក់សាំងកំពុងកសាងជារបាំងការពារប្រឆាំងនឹងវីរុស និងជាជម្រើសដ៏ល្អបំផុតដើម្បីការពារមនុស្សមិនឲ្យឈឺធ្ងន់។ ខ្ញុំសូមជំរុញអ្នករាល់គ្នាដែលគ្រប់អាយុត្រូវទៅចាក់វ៉ាក់សាំងឲ្យបានទាំងពីរដូសឆាប់រហ័សតាមអាចទៅបាន»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់