ព័ត៌មានអន្ដរជាតិ
តាលីបង់ ថា ស្ត្រីនឹងមិនមានមុខតំណែងកំពូលៗក្នុងជួររដ្ឋាភិបាលថ្មីឡើយ
មន្រ្តីជាន់ខ្ពស់តាលីបង់បាននិយាយថា ស្ត្រីនឹងមានតួនាទីខ្លះនៅក្នុងរដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មី ប៉ុន្តែពួកគេប្រហែលជាមិនត្រូវបានតែងតាំង ក្នុងមុខតំណែងរដ្ឋាភិបាលកំពូលណាមួយឡើយ ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC លោក Abbas Stanekzai អនុប្រធានការិយាល័យនយោបាយរបស់តាលីបង់នៅប្រទេសកាតា បាននិយាយថា ស្ទើរតែពាក់កណ្តាលនៃបុគ្គលិករដ្ឋាភិបាលគឺជាស្ត្រី ដូច្នេះពួកគេអាចត្រលប់មកវិញ ហើយបន្តធ្វើការ ។
លោក Stanekzai បាននិយាយទៀតថា ប៉ុន្តែនៅក្នុងតំណែងកំពូលៗ ឬនៅក្នុងគណៈរដ្ឋមន្ត្រីប្រហែលជាមិនមានស្ត្រីនោះទេ ។
លោកបានសង្កត់ធ្ងន់ថា ស្ត្រីដែលធ្វើការត្រូវគ្របសក់របស់ពួកគេជាមួយក្រណាត់បែប Hijab ស្របតាមច្បាប់ឥស្លាម ។
ទន្ទឹមនោះ សហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសសហភាពអឺរ៉ុប ជប៉ុន និងប្រទេសដទៃទៀតកំពុងមើលថាតើ សិទ្ធិរបស់ស្ត្រីចំពោះការអប់រំ និងការងារនៅអាហ្វហ្គានីស្ថាន នឹងត្រូវបានធានាក្រោមរដ្ឋាភិបាលថ្មីដែលត្រូវបានបង្កើតឡើងដោយពួកតាលីបង់ដែរឬទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់