Connect with us

ព័ត៌មានអន្ដរជាតិ

ឡើងកាន់តំណែងមិនទាន់បាន១ឆ្នាំផង ពេលនេះនាយករដ្ឋមន្រ្តីជប៉ុន គ្រោងលាលែងវិញ

បានផុស

នៅ

ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga មានបំណងលាលែងពីតំណែង ចំពេលមានការរិះគន់យ៉ាងខ្លាំងអំពីការឆ្លើយតបរបស់លោកចំពោះជំងឺរាតត្បាត កូវីដ-១៩។

ព័ត៌មាននេះបានកើតឡើងមិនដល់មួយឆ្នាំផង បន្ទាប់ពីលោក Suga ចូលកាន់តំណែង និងចំពេលគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចរបស់លោក រៀបចំការបោះឆ្នោតជ្រើសរើសប្រធាននៅថ្ងៃទី២៩ខែកញ្ញា។ 

មន្ត្រីបក្សនិយាយថា លោក Suga​ នឹងមិនឈរឈ្មោះទេ។ ប្រភពដដែលបន្តថា លោក Suga ក៏បានច្រានចោលផែនការរុះរើនាយកប្រតិបត្តិ LDP ផងដែរ។

ការប្រកួតប្រជែងនេះ បានកើតឡើងមុនការបោះឆ្នោតសកល ខណៈអាណត្តិសមាជិកសភាតំណាងរាស្ត្រ នឹងផុតនៅថ្ងៃទី២១ខែតុលា។

អតីតរដ្ឋមន្រ្តីក្រសួងការបរទេសលោក Fumio Kishida និងលោក Sanae Takaichi អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងគមនាគមន៍ សុទ្ធតែជាបុគ្គលដែលមានប្រជាប្រិយភាព៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Kyodo

ចុចអាន៖ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីជប៉ុន លាលែងតំណែងដោយសារអាហារពេលល្ងាចមួយពេល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម