Connect with us

ព័ត៌មានអន្ដរជាតិ

ខឹងចិត្តកន្ត្រៃមិនមុត រដ្ឋមន្ត្រី ប៉ាគីស្ថាន មួយរូបប្រើធ្មេញខាំកាត់ខ្សែបូសម្ពោធហាង (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្រ្តីមកពីខេត្ត Punjab ប្រទេសប៉ាគីស្ថាន បានធ្វើមនុស្សនៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើល ជាមួយនឹងស្ទីលលេងសើចរបស់គាត់ក្នុងពិធីសម្ពោធព្រឹត្តិការណ៍មួយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូឃ្លីបមួយនៅលើបណ្តាញសង្គមបង្ហាញពីរដ្ឋមន្រ្តីពន្ធនាគារ និងអាណានិគមនៃខេត្ត Punjab លោក Fayaz ul Hassan Chohan ជ្រើសរើសការកាត់ខ្សែបូសម្ពោធដោយប្រើធ្មេញរបស់គាត់ ដោយសារតែកន្ត្រៃមិនមុត ។

យោងតាមអ្នកប្រើប្រាស់បណ្តាញសង្គម Twitter បាននិយាយថា “លោករដ្ឋមន្ត្រីកំពុងបើកសម្ពោធហាងអេឡិចត្រូនិកមួយនៅខេត្ត Punjab” ។

ទន្ទឹមនោះ មានអ្នកប្រើប្រាស់ជាច្រើននៅលើបណ្តាញសង្គម បានប្រតិកម្មចំពោះហេតុការណ៍ដ៏គួរឲ្យ អស់សំណើចនេះ ។

ដោយឃើញខ្លួនឯងត្រូវបានគេត្រូលបែបនេះ លោក Chohan ក៏បានដាក់វីដេអូមួយនេះទៅវិញ ដែលមានខេបសិនជាភាសា Urdu ថា “ស្ទីលប្លែកៗនៃការបើកហាងនៅក្នុងតំបន់របស់អ្នក ។ កន្ត្រៃមិនមុត ហើយខ្ញុំបានបង្កើតឯតទគ្គកម្មពិភពលោកថ្មី ដើម្បីជួយសង្រ្គោះហាងពីភាពខ្មាសអៀន” ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ទ័ពព្រំដែន ប៉ាគីស្ថាន បាញ់សម្លាប់ពលរដ្ឋ អាហ្វហ្គានីស្ថាន ដែលព្យាយាមរត់គេចចេញពីប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម